ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា រៀបចំពិធីប្រុងពាលីជួសជុលប្រាសាទផ្ទី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1928

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមមានលោក គឹម សុធិន លោក ឡុង កុសល អគ្គនាយករង ព្រមទាំងមន្រ្តី-បុគ្គលិក ពលករ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពាលីបែបសាសនា ដើម្បីជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍ប្រាសាទបេងមាលា។

ពិធីសាសនាមួយត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅបរិវេណការដ្ឋានកំណាយប្រាសាទផ្ទី ក្នុងបំណងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំដំណើរការការដ្ឋានជួសជុលប្រាសាទ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីមន្រ្តី បុគ្គលិក និងពលករនៃអាជ្ញាធរជាតិអប្សរា ដែលត្រៀមការងារជួសជុល និងលើកតម្លៃប្រាសាទនេះឲ្យល្អប្រសើរឡើងវិញផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ សិក្សានៅប្រាសាទផ្ទីឡើងវិញនៅដើមខែមីនា ដើម្បីលម្អិតពីរចនាសម្ពន្ធប្រាសាទនេះ ក្រោយសប្បុរសជនមួយរូប គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយាន បានប្រកាសពីកិច្ចសហការឧបត្ថម្ភដើម្បីជួសជុលប្រាសាទនេះឡើងវិញ៕

អត្ថបទទាក់ទង