ខ្មែរប៉ុស្ដិ៍ Close

    ភ្នំត្នោត-ភ្នំពក ជាតំបន់ទេសចរណ៍ធម្មជាតិ ​មាន​សក្តា​នុព​លទាក់​ទាញ​អ្នក​ ទេស​​ចរចូលចិត្តជិះខ្សែរ៉ត និងទស្សនាព្រៃព្រឹក្សា ពីលើអាកាស

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2904
    ភ្នំត្នោត-ភ្នំពក ជាតំបន់ទេសចរណ៍ធម្មជាតិ ​មាន​សក្តា​នុព​លទាក់​ទាញ​អ្នក​ ទេស​​ចរចូលចិត្តជិះខ្សែរ៉ត និងទស្សនាព្រៃព្រឹក្សា ពីលើអាកាសភ្នំត្នោត-ភ្នំពក ជាតំបន់ទេសចរណ៍ធម្មជាតិ ​មាន​សក្តា​នុព​លទាក់​ទាញ​អ្នក​ ទេស​​ចរចូលចិត្តជិះខ្សែរ៉ត និងទស្សនាព្រៃព្រឹក្សា ពីលើអាកាស

    នៅពេលទៅ​លេង​ខេ​ត្ត​ព្រះវិហា​រ ​អ្ន​ក​ទេ​ស​ច​រ​តែ​ង​ស្រ​​​ម៉ៃនឹកដល់ការទស្សនាប្រាសា​ទព្រះវិ​ហារ ដែលជា​ទីស្ថា​នគួ​រជា​ទីគោ​រព​សក្កា​រៈ​បូ​ជា​ចំ​ពោះ​​ស្នាដៃ​ប្រា​​ង្គប្រាសាទបុរាណដ៏​ល្អឯក​របស់បុព្វបុរសខ្មែរ។ នៅក្នុ​ងទឹកដី​ខេត្ត​ព្រះវិ​ហា​រ​ដ៏​ពិ​សិ​​ដ្ឋ​នេះ​ ក្រៅ​​​​ពី​​ទ​ស្ស​នាប្រាសាទ មាន​តំបន់អេកូទេសចរណ៍ជាច្រើនដែលអ្នកទេសចរអាច​មា​ន​​ជ​​ម្រើ​ស​ ដើ​​ម្បី​ស្នាក់នៅកម្សាន្ត​ក្នុង​ខេត្តនេះ​ឱ្យ​បា​​​ន​ច្រើ​ន​ថ្ងៃ។​ក្នុងចំណោមតំ​បន់​អេ​កូទេ​ស​ច​រ​ណ៍​​នា​នា ភ្នំ​​​ត្នោត-ភ្នំពក ជាតំបន់​ទេសចរណ៍ធម្មជាតិមួយដែល​មាន​សក្តា​នុព​លទាក់​ទាញ​អ្នក​ទេ​ស​​ច​រ​ដែ​ល​​​ចូ​ល​ចិ​ត្ត​ជិះ​ខ្សែរ៉ត​ទស្សនាព្រៃព្រឹក្សាពីលើអាកាស​និងឈ្វេងយល់ពី​កា​រ​ងា​រ​អ​​ភិ​​រ​ក្ស​ប​រិ​ស្ថា​​នធម្មជាតិ និងពពួក​សត្វកម្រជិតផុតពូជពីភពផែនដីកំពុងមានវត្តមាននៅទីនោះ។

    ដែនជម្រកសត្វព្រៃ​ភ្នំ​​​ត្នោត-ភ្នំពក មានផ្ទៃដីប្រមាណ ៤២ ០៩៧ ហិកតា ​លាតសន្ធឹងពី​ស្រុ​ក​ស​ង្គម​ថ្មី និ​ង​ស្រុ​ក​គូ​​លែននៃខេត្តព្រះវិហារ រហូតដល់ខេត្តសៀមរាប។ តំបន់នេះមាន ស​ក្តានុពល​អំ​ណោ​​​យ​ផល​ខ្ព​ស់​ណា​ស់​ផ្នែកបរិស្ថានធនធានធម្មជាតិជីវចម្រុះ មាន​សត្វ​កម្រ​ រ​ស់​នៅ​តា​ម​ដ​ង​ភ្នំ ព្រៃ​របោះ និងកំពុងទទួលបានការអ​ភិ​រ​ក្ស​​យ៉ាងតឹងរឹងដោយជនបរទេស​មួយគ្រួសារ និងទ​ទួលបាន​ការ​គាំ​ទ្រ​​ទាំ​ង​​ថ​​វិកា ទាំងស្មារតី​យ៉ា​​ង​ពេ​ញ​ទំហឹងពី​ក្រសួង​បរិស្ថាន។

    មានដើមកំណើតជាជនជាតិអាម៉េរិកាំង លោក បេន ដាវីស មានភរិយា ជា​ជ​ន​ជា​តិ​ អូ​ស្ត្រា​​លី​មានកូនស្រីពីរនាក់ កូនស្រីច្បងអាយុ១៦ឆ្នាំ និងកូនស្រីពៅអាយុ១២ឆ្នាំ បានទៅ​រ​ស់​នៅ​ដែ​ន​​ជ​ម្រ​​កសត្វព្រៃ​ភ្នំ​​​ត្នោត-ភ្នំពក តាំងពីឆ្នាំ២០១២។ ផ្តើមចេ​ញពីការស្រឡាញ់ធម្មជាតិ និងចង់​ទុ​​ក​ព្រៃឈើនិងសត្វព្រៃជិតផុតពូជឱ្យ​ម​នុ​ស្សជំនាន់ក្រោយបានឃើញ និងបានស្គាល់ លោក បេ​ន​ និង ភរិយា បា​ន​ចា​ប់​យ​ក​កា​រ​ងា​រ​អ​ភិ​រ​ក្ស​ព្រៃឈើ និង សត្វព្រៃនៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​​លោ​កបានលាឈប់ពីការងារជាមួយ​អង្គ​កា​រ​អ​ភិ​វ​ឌ្ឍន៍ជនបទជួយជីកអណ្តូ​ង ទឹ​កឱ្យជ​ន​ជា​តិ​ខ្មែ​រ​នៅ​ជំ​រំជនភៀ​សខ្លួនក្នុងទឹកដីថៃ និងបន្ត​ជួ​យ​​ស​ម្របសម្រួលជនជា​តិខ្មែ​រនៅ​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុ​ជា​​នៅពេលពួកគេធ្វើមាតុភូមិនិវត្តន៍។

    រស់នៅក្នុងព្រៃមានតែដើមឈើ និងស​ត្វ​ព្រៃ​​ជាញាតិ ជនបរទេសមួយគ្រួសារនេះ​បា​ន​តាំ​ង​ចិត្តខ្ពស់ដើរល្បាតព្រៃកា​រពា​រ​កុំ​ឱ្យ​ជ​ន​ខិ​ល​ខូ​ច​កា​ប់ព្រៃឈើ និង​ប​រ​បា​ញ់​ស​ត្វព្រៃនាំឱ្យ វិ​នាស​​ហិ​នហោចផុតពូជពីស្រុកខ្មែរនិយាយដោយឡែក និងផុតពូជពីពិភពលោកនិយាយ ជា​រួម។ ​កា​រ​ងា​រប្រឈមនឹងសេចក្តីស្លាប់ម្តងម្កាលផងនោះ លោក បេន ដាវីស ធ្លាប់រងការ​គំរាម​ពីជ​ន​ល្មើ​ស ដុតស្ពានធ្វើដំណើរទៅផ្ទះរបស់លោក និងធ្លាប់ប្រជាពលរដ្ឋ​សហ​គ​ម​ន៍ ប​ណ្តេ​ញ​​​ លោ​ក​ចេ​ញពីព្រៃ ឈប់ឱ្យលោកនៅការពារព្រៃតទៅទៀត ព្រោះតែលោករារាំងពួក​គេមិន​ឱ្យកាប់ឈើ។ ការតស៊ូឥតរួញរា ដោយ​មា​​ន​​ការចូលរួមពីអាជ្ញាធរដែនដី មន្ត្រីឧទ្យានុរក្ស​ដែន​ជម្រ​ក​ស​ត្វ​ព្រៃ និង​កា​រ​ជំ​រុ​ញ​លើ​ក​ទឹ​ក​ចិ​ត្ត​ពីក្រសួងបរិស្ថានផង លោក បេន ដាវីស និង ភរិយា កា​ន់​តែ​មា​ន​​ទឹកចិត្តឥតងាករេ រឹ​ត​តែ​ច​ង់​កា​រ​ពារព្រៃទ្វេដង រហូតធ្វើឱ្យធន​ធាន​ជីវចម្រុះ​កើនឡើងវិញ ទា​ក់​ទា​ញការចាប់អារម្មណ៍ពី​ម​ហា​ជ​ន​ជា​​តិ និងអ​ន្តរជាតិ។

    បច្ចុប្ប​ន្នទី​ក​ន្លែ​ង​ដែ​ល​ក្រុ​ម​គ្រួ​សា​រ​លោ​ក​បេន ដាវីស រស់នៅបានបង្កើត ​ជារមណីយ​ដ្ឋានមូយឈ្មោះថា Be treed Adventures ដែ​ល​ភ្ញៀ​​វទេសចរជាតិ និងអន្តរជាតិអាចទៅ​បោះជំរំ ស្នាក់នៅផ្ទះដើមឈើ ធ្វើដំ​ណើ​រ​ទេ​ស​ច​រ​ណ៍​ផ្ស​ង​​ព្រេង សិក្សាស្វែងយល់ពី​កា​រ​ងា​រ​អ​ភិរក្ស និង មើលទេសភាពធម្មជាតិ និងសត្វព្រៃ​ជា​ច្រើ​ន​ប្រ​ភេទនៅទីនោះ។ លោក បេន បានឱ្យដឹងថា «នៅ​ក្នុ​ង​តំបន់ការពារធម្មជាតិភ្នំត្នោត-ភ្នំពក មា​ន​​វ​ត្តមានសត្វកម្រៗ ដូចជា ទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ ស្វា មាន់ព្រៃ ក្ងោក ជាដើម។​ ស​​ម្រា​ប់សត្វក្ងោក ស្វាត្រោស និង ស្វា​ក្តាម​ភ្ញៀ​វទេសចរជាតិ និងអន្តរជាតិអាច​ឃើ​ញ​ដោ​យ​ងា​​យ​ស្រួល​​ជាទីបំផុត។ ចំណែកឯ សត្វទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ អាចនឹ​ង​ឃើ​ញ​បើ​អ្ន​កទេសចរដើរជាក្រុមតូចៗ ពីរ​នាក់ ឬបីនាក់ធ្វើដំណើរតាមដងព្រៃដោយស្ងៀមស្ងាត់។ ​លើ​ស​ពី​នេះ​ទៅទៀត អ្នកទេសចរ​អាចចុះ​ហែ​លទឹកអូរកម្សាន្តក្នុងព្រៃ និងជិះខ្សែរ៉ត ប្រវែង៣២០​មែ​ត្រ​កម្ពស់៦០ម៉ែត្រពីបាតអូរ​ដែល​អ្នកទេសចរអាចគយ​គ​ន់ទេ​ស​ភា​ព​ដ៏​ស្រ​ស់​ត្រ​​​កាលនៅ​តា​ម​​ដងអូរចន្លោះភ្នំត្នោត។

    ជាគ្រួសារមាននិស្ស័យជាអ្នកចូលចិត្តភាពស្ងប់ស្ងាត់ ចូលចិត្តរស់នៅជាមួយធម្មជាតិ សូ​ម្បី​ការហូ​ប​ចុក ក៏មិនចង់ប៉ះពាល់ដល់ជីវិតសត្វព្រៃផង លោកស្រី Sharyn ភរិយា លោក បេ​ន ដាវីស បា​ន​ឱ្យ​ដឹងថា៖

    «នៅទីនេះយើងញ៉ាំអាហារបួស យើងអត់ចង់ឱ្យអ្នកមូលដ្ឋានចោទ យើងថា សម្លាប់សត្វ​ព្រោះយើងការពារព្រៃ យើ​ង​​កា​រ​ពារសត្វ បើហូបសា​ច់ដូច​ជាមិ​នត្រូ​វ​ហើយទាំងភ្ញៀ​វ​ទេ​ស​ច​រម​ក​ស្នាក់នៅទីនេះ ក៏យើងទទួ​ល​អា​ហារបួសដែរ ប៉ុន្តែបើភ្ញៀវ​ចង់​ហូប​សា​ច់អា​ចទិ​ញយ​ក​ម​ក​ធ្វើ​ដោ​យខ្លួនឯងបាន»។

     

    សម្រាប់ការបង់ថ្លៃសេវាកម្មទេសចរណ៍វិញគឺ១យប់៦០ដុល្លារ សម្រាប់​ជួលបន្ទ​ប់ប​ង់ស​ហគ​ម​ន៍​ក្នុ​ង​ម្នាក់៥ដុល្លារ ជិះខ្សែរ៉ក១០ដុល្លារ ​ជួ​ល​មគ្គុទេសក៍ទេសចរណ៍ឡើ​ងភ្នំ និង​ទៅស្ទឹង​មួយ​ថ្ងៃ​១០ដុល្លារ។ ដើម្បីកម្សាន្តសេវាកម្មទាំងអស់ត្រូវចំណាយពេល២ថ្ងៃ ទៅ​២​យ​ប់​៣ថ្ងៃ ដោយ​​ថ្ងៃ​ទី​១​​ដើ​រ​ឡើងភ្នំ​ចម្ងាយផ្លូវ២០គីឡូម៉ែត្រ ថ្ងៃទី២ដើរកាត់ព្រៃទៅហែលទឹកស្ទឹង​និង​មើលសត្វ​ព្រៃ​ច​ម្ងា​យ​ពី១​២គីឡូម៉ែត្រ ដល់​​​១​៩​គី​ឡូម៉ែត្រ​។

    លោក ធឿន វុឌ្ឍី ប្រធានក្រុមហ៊ុនទេសចរណ៍ មរតកអៅដរ និង ជាអ្នកជំនាញទេសច​រ​ណ៍​​វ​ប្ប​ធ​​ម៌ប្រវត្តិសាស្ត្រ ការផ្សងព្រេង និង អប់រំសុខភាពផ្លូវកាយផ្លូវចិត្តដែលធ្លាប់ដឹកនាំក្រុម​កា​រងា​រ​ទៅ​កម្សាន្តនៅ Be treed Adventures ដែលគេស្គាល់តៗគ្នាថា ផ្ទះលោក បេនៗ ក៏​ជា​ប់​ចិ​ត្តនឹ​ង​ធម្មជាតិនៅទីនោះដែរ។ ក្នុងនាមជាក្រុមហ៊ុនរៀបចំដំណើរកម្សាន្តបែបផ្សងព្រេង ដើ​​​​រ​ព្រៃ បោះ​តង់ និង ជិះកង់ លោក ធឿន វុឌ្ឍី បានថ្លែងថា៖

    «ភ្នំត្នោត-ភ្នំពក​ ជា​តំ​ប​ន់​ទេ​ស​ច​រ​ណ៍​ដ៏​គួ​រ​ឱ្យ​​ទា​ក់​ទាញមួយ ស្ងប់ស្ងាត់ ខុសពីសហគមន៍ការពារព្រៃដទៃទៀត ព្រោះ​នៅទី​នោះ​ពុំ​មា​ន​សំឡេង​​ប​​ច្ចេ​ក​វិ​ទ្យា ក្រៅតែពីសំឡេងសត្វ និងធម្មជាតិ មានទេសភាពស្អាត មានដើមឈើធំៗ មា​ន​ស​ត្វព្រៃច្រើនប្រភេទ ដូចជា ក្ងោក ទោច ទន្សោង ជាដើម ជាពិសេស យើ​ងអាច​ជិះ​ខ្សែ​រ៉​ត​ឆ្ល​ង​ជ្រ​​ល​ង​ភ្នំ​គឺ​មា​ន​អា​រ​ម្ម​ណ៍​ស្រ​ស់​ស្រា​យ​ណា​ស់​»។

    លោក ធឿន វុឌ្ឍី បានសរសើររមណីយដ្ឋានភ្នំត្នោត-ភ្នំពកថា មានការថែរក្សារកា​រ​ពា​បា​ន​​ល្អ​មា​​ន​ផ្ទះស្នាក់នៅស្អាត អនាម័យល្អ មានការទទួលរួសរាយរាក់ទាក់ សេវាកម្មល្អ ហើ​យ​លោ​​ក បា​ន​រៀ​​ន​នូវអ្វីៗ​ដែ​ល​ថ្មី​ជា​ច្រើ​ន​ស្តីពីអត្ថប្រយោជន៍របស់ព្រៃឈើ ខុសប្លែ​ក​ពី​ក​ន្លែ​ង​ផ្សេ​ងៗ ដោ​​យ​ទីនោះ​ឮ​សំឡេងសត្វច្រើន អត់​ឮសំ​ឡេង​ម៉ា​ស៊ី​នអារឈើ អត់ឮសូរគ្រាប់កាំភ្លើង ហើ​​យ​លោ​កចា​ត់​ទុ​កគ្រួសារ លោក បេន ជាមនុ​ស្ស​អ​ស្ចា​រ្យ​ស​ម្រា​​ប់​ស្រុ​ក​ខ្មែ​រ​ និ​ងភព​ផែ​ន​ដី​។

    ទន្ទឹ​ម​​នឹ​ង​កា​​រដើ​រ​ព្រៃ​ស​ប្បា​​យរីករាយជាមួយនឹងការធ្វើសមាធិសម្រួលផ្លូវចិត្ត និងរៀន​យោ​​គៈ​​ ជាក្រុម ក្នុងព្រៃ​ស្ងា​ត់​ជ្រ​ងំ​ ហ៊ុម​ព័​ទ្ធ​ដោ​យ​ដងគិរីបព្វតា ប្រធានក្រុមហ៊ុ​នទេស​ចរ​ណ៍​រូ​ប​នេះ​បា​​ន​ផ្តាំ​​ផ្ញើដ​ល់​ភ្ញៀ​​វ​ទេ​ស​ច​រជា​តិ​និង​អ​ន្ត​រ​ជា​តិ​ឱ្យទៅ​ទស្ស​នា​សិ​ក្សា​ឈ្វេ​ង​យល់​ពីតំ​បន់​ទេស​ច​រ​ណ៍​ នៅ​ភ្នំត្នោត-ភ្នំ​ព​ក ​ដោ​យ​លោ​កលើកហេ​តុ​ផ​លថា ជាតំបន់ទេសចរណ៍ថ្មី ទេ​ស​ច​រ​ណ៍​ធ​ម្ម​ជា​តិ ឬអេ​កូទេសចរណ៍ ដែ​ល​ត្រូ​វសិ​ក្សា​យ​ល់​ដឹ​ង​ពីការការពារព្រៃឈើ សត្វព្រៃ ដែល នៅសេ​សស​ល់នៅកម្ពុជា និងជួយ​លើ​ក​​កម្ព​ស់ដ​ល់ស​ហ​គ​ម​​ន៍​កា​រពារព្រៃឈើ រួមទាំង​លើក​ក​ម្ព​ស់​សេ​ដ្ឋ​កិច្ច ប្រ​ជាពលរដ្ឋក្នុងតំបន់ ប្រែ​​​ក្លាយ​ពីកា​រលួ​ច​កា​ប់​ព្រៃ លួ​ច​បា​ញ់​ស​ត្វ​មក​ជា​អ្ន​ក​រួ​ម​ចំ​ណែ​ក​កា​រពា​រ​​វិញ។

    ជាងនេះទៅទៀត អ្នកទេសចរអាចសិក្សារៀនសូត្រពីតំបន់ព្រៃឈើ ក៏ដូ​ច​ជា​សិ​ក្សា​ពី​ប្រ​ភេ​ទ​សត្វព្រៃនៅប្រទេសកម្ពុជា៖

    «ព្រោះថា តាមរយៈខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានទទួល​បទ​ពិ​សោ​ធ​ន៍​និង​ ចំ​ណេះ​ដឹងបន្ថែមជាច្រើនពីការរៀបរាប់របស់ លោក Ben និង មគ្គុទ្ទេសក៍​ប្រចាំស​ហគ​មន៍​នៅ​ទី​នោះ​ និ​ងការទទួលបានបទពិសោធន៍ដ៏កម្រ គឺការសម្រាកនៅលើផ្ទះដើមឈើ (Tree House) កា​រ​ដើ​រកម្សាន្តក្នុងព្រៃ ការជិះខ្សែរ៉ត ការដើរព្រៃដោយស្ងប់ស្ងាត់ (Silent Walk) កា​ររៀ​ន និ​ង ​ប​ដិ​ប​ត្តិ​ស​មាធិ(Meditation) និងការហាត់យោគៈ (Yoga Practice)»។

    លោក នេត្រ ភក្ត្រា រដ្ឋ​លេ​ខា​ធិ​កា​រ​ និ​ង​ជា​មន្ត្រីនាំ​ពាក្យក្រសួ​ងបរិ​ស្ថានក្នុងពេល​ដឹ​ក​នាំ​​​គ​ណៈ​ប្រ​តិភូក្រសួងប​រិ​ស្ថា​ន និង​ក្រុ​ម​អ្ន​ក​​សារ​ព័​ត៌​​​មាន​​មួយ​ក្រុ​ម​ទៅ​ទ​ស្ស​នា​ឧ​ទ្យា​ន​បេ​តិ​កភ​ណ្ឌ​​​ធ​ម្ម​ជា​តិភ្នំត្បែង ភ្នំត្នោ​ត​-ភ្នំពក និង​ដែ​ន​ជម្រ​ក​ស​​ត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​ក្នុ​ង​ខេ​ត្ត​ព្រះ​វិហា​រ កា​លពីថ្ងៃ​ទី​២៩-៣១ ខែ​ម​ក​រាឆ្នាំ ២០២១ បានថ្លែងថា ការទស្សនាភ្នំត្នោត-ភ្នំ​ព​ក​នេះ​ធ្វើ​ឱ្យ​​អ្នក​ទេ​​សចរស្គាល់ពីការផ្សាភ្ជាប់ទំនាក់ទំនងរវាងព្រៃឈើ ស​ត្វ​ព្រៃ និងមនុស្ស ហើយពួក​គេ​អា​ច​រស់​នៅ​​ជាមួយគ្នាដូចគ្រួសារតែមួយ។ ទន្ទឹមនឹងនេះ អ្នកទេសចរក៏អាចទៅទស្ស​នា​ប្រា​សា​ទ​មួ​​​យ​ចំ​នួ​ន​​ដែលកំពុងលាក់ខ្លួននៅកណ្តាលព្រៃផងដែរ។ ឯកឧត្ដមបានបញ្ជាក់ថា តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-​ភ្នំ​ព​ក​​គ្រ​​​បដ​ណ្ដ​​ប់ដោយព្រៃរបោះ ដែលជាជម្រករបស់សត្វព្រៃ និង​ជា​ប្រភព​មិន​ចេះរី​ងស្ងួ​ត​នៃ​វិ​ស័​យ​​ទេ​ស​ច​​រណ៍​។

    លោករដ្ឋ​លេ​ខា​ធិ​កា​របានថ្លែងឱ្យដឹងថា៖

    «នៅ Be Treed Adventures នេះ​​​មា​​​ន​កា​រ​ថែ​ រ​ក្សា​ព្រៃឈើបានល្អ ការថែរក្សាសត្វបា​នល្អ​ធ្វើឱ្យមា​​​ន​ការទាក់ទាញភ្ញៀវទេ​ស​ចរ ហើ​​​យអ្ន​ក​​​ដែ​ល​ស្រ​ឡា​ញ់ព្រៃ អ្នកដែលស្រឡាញ់សត្វព្រៃ បា​ន​ធ្វើ​​ដំ​ណើរជា​រៀងរាល់ថ្ងៃ មិន​ដា​​​ច់​​​ទេ​​គឺ​ម​ក​​ ក​ន្លែ​ង​តំ​ប​​ន់​ទាំងអស់នេះដើម្បីផ្តល់ការងារដល់​ប្រ​ជា​ស​​ហ​គមន៍ ផ្ត​ល់ទុន​ទៅ​ដ​ល់​អ្ន​​ក​​ថែ​រ​ក្សា ​ក​ន្លែងនេះ​ដើ​ម្បី​បានថវិកាបន្ថែមយកមក​ប្រើប្រាស់​ដើ​ម្បី​​កា​រពារ និងអភិរ​ក្ស។ ​មួ​យ​​ទៀតការ​មកទស្សនាកន្លែងនេះគឺបណ្តុះស្មារតីប្រ​ជាពល​រដ្ឋ​ឱ្យ​​កា​ន់តែ​ស្រ​ឡា​ញ់​ធ​ន​ធា​ន​ធ​ម្ម​ជា​​តិ ហើយ​និងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយ​ក្រសួ​ង​ប​​​រិ​ស្ថាន ក្នុងកា​រការ​ពារ​តំ​បន់​ទាំ​​ង​អស់នេះដែរ»។

    លោក នេត្រ ភក្ត្រា រដ្ឋ​លេ​ខា​ធិ​កា​របរិស្ថានក៏បានអំពាវនាវឱ្យបង​ប្អូន​ប្រ​ជាពល​រ​ដ្ឋ​ដែ​ល​​ស្រ​ឡាញ់ធម្មជាតិ សត្វព្រៃ​ សូមអញ្ជើញទៅ​ទស្ស​នានៅ Be treed Adventures ស្ថិត​ដែ​ន ​ជ​ម្រ​​​ក​សត្វព្រៃ​ភ្នំ​​​ត្នោត-ភ្នំពក​ដើម្បីជាកា​រលើកទឹកចិត្តទៅដ​ល់​អ្នកដែលខិតខំប្រឹងប្រែ​ងកា​រពា​រ​ លើ​​​​​​កទឹកចិត្តដល់ក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងលោក បេន ដាវីស ដែ​ល​បា​ន​​លះ​បង់​ ក​ម្លាំ​​ង​​កា​យ ​ក​ម្លាំ​ង​ចិ​ត្ត និងសេចក្តីសុខរបស់ខ្លួន នាំ​គ្រួសា​រម​ក​រ​ស់​នៅ​ក្នុ​ង​ព្រៃ​​ដើម្បីសហកា​រ​ជា​មួ​​​យក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធ​ក្នុងគោលបំណងកា​រពារព្រៃ​នៅក​ន្លែ​ង​នេះ​ហើ​​យ​នេះ​ជា​កិ​​ច្ចការ​មួយ​ដែលយើងចាំបាច់ត្រូវតែចូលរួម។

    “ចំពោះការផ្តល់សេវាកម្មទេសចរណ៍ធម្ម​ជាតិ​នៅ​​ក្នុង​តំ​ប​ន់​កា​រពារធម្មជាតិបាន និង កំពុ​ងនាំ​យក​នូ​​វ​ចំណូលថវិការាប់លានដុល្លារអាម៉េរិកចាក់ចូល​ក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន និង ចូលរួម​ផ្សព្វ​ផ្សា​​​​យពីសក្តានុពលទេសច​រណ៍ធម្មជាតិដែល​កម្ពុ​ជាមានដល់ព​លរដ្ឋរបស់ខ្លួន និង ទេសច​រប​រ​ទេ​សក៏ដូចជាបានចូលរួមបណ្តុះស្មារតីស្រឡាញ់ និងការ​ពារបរិស្ថាន​និ​ងធ​ន​ធាន​ធម្ម​ជា​តិ​ដ​ល់​​​សា​​ធារណជនផងដែរ”។ នេះបើតាមការអះអាងរបស់ លោក នេត្រ ភក្ត្រា។

    ​របាយការណ៍ក្រសួងបរិស្ថានបានបង្ហាញថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២០នេះ​កន្លង​ទៅនេះ ចំ​ណូ​​​​ល​ពីការផ្តល់​សេវាកម្មទេសចរណ៍​ធ​ម្មជាតិនៅក្នុងតំបន់សហគមន៍ចំនួន ២២ ក្នុងតំ​បន់​ការ​ពា​​រ​​​ធម្មជាតិ ១២ កន្លែង​ស្ថិត​ក្នុ​ង​ខេ​ត្ត​ចំ​នួ​ន៨ ត្រូវបានប៉ាន់ស្មានថា បានចា​ក់​ចូ​លក្នុ​ងសេ​ដ្ឋកិ​ច្ច​នៅ​​​មូលដ្ឋានប្រមាណជាង២៥,២១ លា​​​នដុល្លារអាម៉េរិក ដោយមានភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរជាតិចំនួន ៥៣៦ ៥៤៥ នាក់ (ភ្ញៀ​វ​ទេសចរជាតិចំនួន ៥២៩ ១៦០ នាក់ និងភ្ញៀ​វ​ទេ​ស​ច​រ​អ​ន្តរជាតិ មានចំនួន ៧ ៣​៨​៥ ​នា​ក់​)​។

    ទន្ទឹមនេះ ចំពោះចំនួនភ្ញៀ​វទេស​ចរដើ​រកម្សា​ន្តនៅ​តា​ម​តំ​ប​ន់ទេសច​រណ៍ធម្ម​ជាតិ​នានា​ក្នុងតំប​ន់អភិ​រក្ស​និ​ង​​ការពារ​ដោយក្រសួ​ងបរិ​ស្ថាន​នៅ​ឆ្នាំ​២​០​២​០​មានការកើនឡើងបើ​ប្រៀប​ធៀបនឹងឆ្នាំ ២​០​​១៨ និង២០១៩។ នៅឆ្នាំ២០១៨ មាន​ភ្ញៀ​វ​ទេ​ស​ចរសរុបចំនួន ៣៤៣ ៨៥២​នាក់ ហើយ​ទទួ​លចំ​ណូ​​លបាន ១៦,១៦លានដុល្លារអាម៉េរិក ហើ​យ​នៅ​ឆ្នាំ២០១៩ កន្លងទៅ​បាន​ទទួ​លភ្ញៀ​វទេ​សច​រ​​​ចំ​​នួន ៤០២ ២៩៣ នាក់ ទទួ​លបា​ន​ចំ​ណូ​ល​ប្រ​មាណ១៨,៩០ លានដុល្លារអា​ម៉េរិ​ក ចា​ក់​ចូ​ល​ក្នុ​​ង​សេដ្ឋកិច្ច។

    លោក នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍទេ​សចរណ៍ធ​ម្មជា​តិ​គឺ​ជា​យុ​​​ទ្ធ​សាស្ត្រត្រឹមត្រូវ ដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុ​ខរ​បរ​ថ្មី​ជូ​ន​ប្រ​​ជាសហគមន៍ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និ​ង ចូ​ល​​ព្រៃ​បរបាញ់សត្វ និងការចាញ់ល្បិចកលការញុះញ៉ង់របស់ក្រុមជនខិលខូចមួយចំ​នួ​នចូ​ល​ ទ​ន្ទ្រា​​​នកាន់កាប់ដីព្រៃដោយខុសច្បាប់។ លោកបានបញ្ជាក់បន្ថែមថា៖

    «ដើម្បីប្រសិទ្ធភាពនិង​ពង្រឹង​វិធា​ន​កា​រ​​ការពារនិ​ង​អ​ភិ​រ​ក្ស​ធនធានធម្មជាតិរួមមានព្រៃឈើ សត្វព្រៃ និងជីវចម្រុះផ្សេង​ទៀ​ត​ឱ្យ​បា​​នគ​ង់វ​ង្សស​ម្រា​ប់​ម​នុ​​ស្សរាប់ជំនាន់ទៅមុខយើងចាំបាច់ត្រូវមានផែនការ​យុទ្ធសាស្ត្រ ដំណោះ​ស្រា​យ​ស​ម​ស្រ​ប​នោះ​​​​គឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងនិងជុំវិញតំបន់​ការពារ​ធម្ម​ជាតិ មា​ន​​ជីវ​ភាព​ល្អ​ប្រ​សើ​រ ទទួលបានការអប់រំបណ្តុះបណ្តាល មានចំណេះដឹង និងចូលរួ​មទ​ទួ​ល​ខុ​ស​ត្រូ​វលើ​ការ​ងារ​កា​រ​ពា​​រនិងអភិរក្ស ហើយទទួលបានផលប្រយោជន៍ពីកិច្ចការ​អភិរក្ស​នេះ»។

    ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានក៏បា​នផ្តល់នូវការគាំ​ទ្រផ្នែកប​ច្ចេកទេ​ស​និ​ង​ម​ធ្យោ ​បា​យ​ដើ​​​ម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិ។ បើតាម​ការឱ្យដឹងរប​ស់រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​​សួងបរិស្ថាន សហគមន៍ទេសចរណ៍ធម្មជាតិ បច្ចុប្បន្នមានចំនួន ២២ គ្រ​បដ​ណ្ត​ប់​លើ​ផ្ទៃ​ដី​ទំ​ហំ ៣៥ ០០៣ ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន ១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន ៨ រួម​មា​​ន ខេត្ដរតនគិរី កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត និង ខេត្ដ​កំពង់ឆ្នាំង

    រាជរដ្ឋា​ភិបា​ល​ក​ម្ពុ​ជា​​មាន​គោលនយោបាយប្រែក្លាយទីតាំងមួយចំនួ​នក្នុងតំ​បន់​ការ​ពារ​ធម្ម​ជាតិ​​ខ្លះដែ​ល​មា​ន​ស​ក្តានុពលទេ​សច​រណ៍​ទៅជា​តំប​ន់​ទេ​សចរ​ណ៍ធម្មជាតិ​ដើម្បីប​ង្កើន​សេ​ដ្ឋ​កិច្ចសម្រាប់សហគមន៍មូ​​លដ្ឋាន ចូលរួមអភិវឌ្ឍន៍ និងធ្វើឱ្យមានកំណើន សេដ្ឋកិច្ចជាតិ ហើយ​ចូ​​លរួ​ម​ព​ង្រឹ​ង​ប្រ​សិ​ទ្ធ​ភា​ព​​​អ​​ភិរក្សធនធាន ធម្មជាតិនិង ជីវចម្រុះ។

    លោករដ្ឋលេខាធិការក៏បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ គោលនយោ​បាយនេះ​បានក្លា​យ​ជាការពិតហើយបាននិងកំពុងតែអនុវត្តន៍ និងផ្តល់ផ្លែផ្កា ខណៈក្រសួង ស្ថាប័ន​ពាក់​ព័ន្ធបាន និ​ង​​​កំពុងជំរុញនិងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារធម្ម​ជាតិ​នានាក្នុ​ង​ប្រ​ទេ​​​សកម្ពុជា។ ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញដោយ​ស​ក្តា​នុ​ព​ល​ទេ​ស​​ចរណ៍។

    ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធ​ម្មជាតិ​ភ្នំត្នោត-ភ្នំព​កក្នុ​ង​​ខេត្តព្រះវិហារ ក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុង​ទា​ក់​​​​ទា​ញ​ភ្ញៀ​វ​ទេ​សចរ ដូចជាក្នុង Jahoo Camp និងទឹកធ្លាក់លែងអង លែងឃិន នៅ​ខេ​ត្ត​ម​ណ្ឌ​ល​គិ​រី សហ​គ​ម​ន៍​​ទេស​ចរណ៍​ធម្ម​ជា​តិរលាក់​ក​ងជើង (ភ្នំ​ខ្នងផ្សារ) ក្នុងស្រុកឱរ៉ាល់ ខេ​ត្ត​កំ​ព​ង់ស្ពឺ សហគ​ម​ន៍​ផា​ត់​ស​ណ្ដា​យខេត្ដកំពង់ធំ ស​ហ​គ​ម​ន៍​ទឹ​ក​ជ​ប់​ខ្នារពោធិ៍ ខេត្តសៀមរាប និ​ង​តំ​ប​ន់បឹងស្នេហ៍ ខេត្ត​ព្រៃ​វែ​ង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេ​​ត្តរតនគិរី ទេ​ស​ច​រ​ណ៍​ធ​ម្ម​ជា​តិច្រក​ល្អៀង​ក្នុង​ខេត្តពោ​ធិ៍​សាត់ ជីផា​ត​ នៅ​ក្នុងស្រុកថ្មបាំង ខេ​ត្តកោះ​កុ​ង​ជា​ដើ​ម​។

    លោក​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួងប​រិស្ថានក៏​បាន​ស្នើ​សុំឱ្យ​បង​ប្អូនប្រជាពលរដ្ឋ ដែ​ល​អ​ញ្ជើញទៅទស្សនាតំ​បន់​ទេស​ចរ​ណ៍​ធម្មជាតិទាំងនោះ សូ​មចូ​ល​​រួមរក្សាអនាម័យបរិស្ថាន វេចខ្ច​ប់​ទុ​ក​ដាក់​សំ​រា​ម​ឱ្យ​បា​ន​ត្រឹ​ម​ត្រូ​វ ចៀសវាងកា​របោះសំ​ណ​ល់​ ពាសវាលពាស​កាល​ដែ​ល​ធ្វើ​ឱ្យខូចសោភណភាព និ​ង​ ទេ​ស​ភា​ព​ដ៏ល្អស្អាតនៃតំ​បន់​ទេស​ច​រ​ណ៍ធម្មជាតិទាំងនោះ។

    សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានបង្កើតឡើង​ដោយ​អនុ​ក្រឹ​ត្យ​លេ​​​​​​ខ១៤៣ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដែលមានផ្ទៃដីទំហំ ៤២ ០៩៧ ហិកតា ដែ​​លមានជាប់នឹងខេត្តចំនួនពីរគឺខេត្តព្រះវិហារ និងខេត្តសៀមរាប។ ចំណែកផ្ទៃដី​មានទំហំ ២៤​ ៩​៤​៩ ​ហិក​តា ស្ថិតក្នុងខេត្តព្រះវិហារ គ្របដណ្តប់ដោយស្រុកចំនួនពីរ គឺ​ស្រុកគូលែន និងស្រុ​កស​ង្គ​ម​​ថ្មី​​៕

     

    អត្ថបទទាក់ទង