ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឲ្យបើកឱ្យដំណើការមន្ទីរសម្រាកព្យាបាលចំនួន ៤ ក្នុងក្រុងសៀមរាបឡើងវិញ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1455

    នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យបើកឱ្យដំណើឡើងវិញ នូវមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប មន្ទីរពហុព្យាបាលសុខភាព បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្រ្ត ចាវ ចាន់ ដែលស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។

    គួរបញ្ជាក់ផងដែរថា ដើម្បី​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល ​និង​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ ​លើ​វិធានការ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ -១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុ​ម្ភៈ ដែលកំពុង​បន្ត​ការ​រាលដាល​ក្នុង​សហគមន៍​នៅ​តាម​ប​ណ្តា​រាជធានី​-ខេត្ត​ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ​និង​សាធារណជន​ទូទៅ​ ​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ​និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ស​ម្តេ​ច​តេ​ជោន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​គឺ ៣ ការពារ (ត្រូវ​ពាក់​ម៉ាស់ ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ​ឬ​ជែល ​និង​ត្រូវ​រក្សា​គម្លាត​សង្គម​) ៣ កុំ (កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​-ចូល ​កុំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ​និង​កុំ​ប៉ះពាល់​គ្នា​)៕

    អត្ថបទទាក់ទង