ខ្មែរប៉ុស្ដិ៍ Close

    អង្គការយូណេស្កូ ផ្តល់ចំណាត់ថ្នាក់ខ្ពស់ដល់កម្ពុជាក្នុងចំណោមប្រទេសផ្តល់អាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគ្រូបង្រៀននៅលើពិភពលោក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1874
    អង្គការយូណេស្កូ ផ្តល់ចំណាត់ថ្នាក់ខ្ពស់ដល់កម្ពុជាក្នុងចំណោមប្រទេសផ្តល់អាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគ្រូបង្រៀននៅលើពិភពលោកអង្គការយូណេស្កូ ផ្តល់ចំណាត់ថ្នាក់ខ្ពស់ដល់កម្ពុជាក្នុងចំណោមប្រទេសផ្តល់អាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគ្រូបង្រៀននៅលើពិភពលោក

    អង្គការយូណេស្កូ បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសជាប់ថ្នាក់ខ្ពស់ក្នុងចំណោមប្រទេសទាំង១៧ នៅលើសកលលោក ដែលបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានឱ្យដឹងទៀតថា ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវលើប្រទេសចំនួន១៥០នៅក្នុងពិភពលោក ដោយអង្គការយូណេស្កូ និងក្រុមការងារអន្តរជាតិ ទទួលបន្ទុកគ្រូបង្រៀន សម្រាប់ការអប់រំឆ្នាំ២០៣០ អស់រយៈពេល ១ឆ្នាំ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ពីខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។

    ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council) ដែលមានសមាជិកមកពី៥២ប្រទេស និង ១ដែនដីនៅទ្វីបអាស៊ី និងជាដៃគូសហប្រតិបត្តិការ ផ្នែកវប្បធម៌នៅអាស៊ីមួយ របស់អង្គការយូណេស្កូ សូមសម្តែងនូវការអបអរសាទរ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការខិតខំស្វះស្វែង រកវ៉ាក់សាំង កូវីដ-១៩ មកចាក់ជូនក្រុមប្រជាជនអាទិភាព ពិសេសគ្រូបង្រៀន ប្រជាជនដែលប្រឈមផ្ទាល់ទៅនឹងការឆ្លង ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ខណៈដែល បណ្ដាប្រទេសស្ទើរតែទាំងអស់នៅក្នុងពិភពលោកកំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

    នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានឱ្យដឹងទៀតថា មិត្តភក្តិអន្តរជាតិជាច្រើនតែងលើកសរសើរប្រទេសកម្ពុជាថា ជាប្រទេសតូច ប៉ុន្តែចិត្តទូលាយ ហើយក៏ជាប្រទេសតូចដែលមានអត្តសញ្ញាណជាតិរឹងមាំផងដែរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី សូមសម្តែងនូវការគាំទ្រចំពោះការដោះស្រាយវិបត្តិសកលកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក និងសង្ឃឹមជឿជាក់ថាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជានឹងធូរស្រាលឆាប់រហ័សនាពេលដ៏ខ្លីខាងមុខ៕

    ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី៖

    អត្ថបទទាក់ទង