ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៤៧៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៦នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1541
    ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៤៧៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៦នាក់ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៤៧៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៦នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៤៧៧នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៩៦នាក់ ជាសះស្បើយ។

    ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង៥៧៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ ដែលរួមមាន៖

    • ភ្នំពេញ (៤៥៤)
    • ព្រះសីហនុ (៦)
    • កណ្ដាល (៤)
    • តាកែវ (៤)
    • ស្វាយរៀង (៤)
    • ព្រៃវែង (៣)
    • កំពង់ធំ (១)
    • សៀមរាប (១)

    ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៩៦នាក់វិញ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

    សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន៤០៨១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន៣៥៤៩នាក់, អ្នកជាសះស្បើយចំនួន ២០៨០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៩៧០នាក់, និងអ្នកស្លាប់ចំនួន ២៦នាក់៕

    អត្ថបទទាក់ទង