ខ្មែរប៉ុស្ដិ៍ Close

    រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពី «កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ ឯកសារ 2364
    រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពី «កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩»រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពី «កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩»

    នាព្រឹកថ្ងៃអាទិត្យទី ១១ ខែមេសាឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយស្ដីពី «កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩» ដែលនឹងតម្រូវឱ្យអនុវត្តចំពោះ៖

    • មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ
    • ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័ននីតិបញ្ញតិ និង
    • ចៅក្រោម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័នតុលាការ

    អនុក្រឹត្យនេះក៏បានបញ្ជាក់ផងដែរថា កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ត្រូវអនុវត្តផងដែរចំពោះបុគ្គលមួយចំនួនផ្សេងទៀត ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។

    កាតព្វកិច្ចនេះដែរនឹងមិនអនុវត្តចំពោះបុគ្គលដែលមិនអាចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាលមានសមត្ថកិច្ច។

    ជាមួយគ្នានេះដែរ ប្រភេទនៃវ៉ាក់សាំង ព្រមទាំងបែបបទ និងនីតិវិធីនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

    អនុក្រឹត្យនេះក៏បានសង្កត់ធ្ងន់ថា បុគ្គលណាដែលគេចវេះមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងត្រូវទទួលបានការព្រមាន និងធ្វើការណែនាំដោយស្ថាប័នសាម៉ី។ ក្នុងករណីនៅតែបន្តគេចវេះ មិនអនុវត្តកាតព្វកិច្ចនេះដដែល ស្ថាប័នសាម៉ីអាចសម្រេចដាក់ទណ្ឌកម្មខាងវិន័យផ្សេងទៀត ស្របតាមច្បាប់និងបទបញ្ញត្តិជាធរមាន។

    សូមអាននូវអនុក្រឹត្យនេះទាំងស្រុងដូចខាងក្រោម៖