ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ២៧៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៦០នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 885
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ២៧៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៦០នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ២៧៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៦០នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ២៧៧នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៦០នាក់ ជាសះស្បើយ។

ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង២៧៧ករណី សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ ដែលរួមមាន៖

  • ភ្នំពេញ (២០៤)
  • ស្វាយរៀង (៤៣)
  • កណ្ដាល (២៣)
  • ពោធិ៍សាត់ (៣)
  • ព្រៃវែង (២)
  • ព្រះសីហនុ (១)
  • តាកែវ (១)

ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៧២នាក់វិញ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន៤៥១៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន៣៩៨២នាក់, អ្នកជាសះស្បើយចំនួន ២២១២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន២២៦៨នាក់, និងអ្នកស្លាប់ចំនួន ៣០នាក់៕

អត្ថបទទាក់ទង