ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាគាំទ្រភាសាចិនទទួលបានផ្លូវការសម្រាប់ប្រើក្នុងវិស័យទេសចរណ៍ពិភពលោក

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1453
    កម្ពុជាគាំទ្រភាសាចិនទទួលបានផ្លូវការសម្រាប់ប្រើក្នុងវិស័យទេសចរណ៍ពិភពលោកកម្ពុជាគាំទ្រភាសាចិនទទួលបានផ្លូវការសម្រាប់ប្រើក្នុងវិស័យទេសចរណ៍ពិភពលោក

    វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៤ ២០២១​ រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រចំពោះភាសាចិន ដែលត្រូវបានអង្គការទេសចរណ៍ពិភពលោក បញ្ចូលជាភាសាផ្លូវការទី៦ សម្រាប់ប្រើប្រាស់ជាមគ្គុទ្ទេសក៏ក្នុងវិស័យទេសចរណ៍។ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាគាំទ្រឱ្យភាសាចិនបានក្លាយជាភាសាផ្លូវការរបស់អង្គការទេសចរណ៍ពិភពលោកនោះ គឺដោយសារចិនជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ពិភពលោក ពោលគឺ ទីផ្សារទេសចរណ៍ចិនជាទីផ្សារចម្បង ហើយភ្ញៀវទេសចរចិនដើរចេញក្រៅប្រទេសទៅកាន់គោលដៅទេសចរណ៍នានាក៏ច្រើនជាងគេ។ ម្យ៉ាងទៀត ចិនក៏មានតួនាទីកាន់តែច្រើននៅលើឆាកអន្តរជាតិ ទាំងក្របខណ្ឌវិស័យទេសចរណ៍ និងលើវិស័យដទៃទៀត ពិសេសគឺគោលនយោបាយក្រវាត់ និងផ្លូវគោលនយោបាយផ្លូវសូត្រជាដើម។ សូមបញ្ជាក់ថា អង្គការទេសចរណ៍ពិភពលោក(UNWTO) កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានទទួលស្គាល់ភាសាចិនបានក្លាយជាភាសាផ្លូវការទី៦ បន្ទាប់ពីភាសាផ្លូវការ៥ភាសាទៀតរួមមាន៖ ភាសាអារ៉ាប់ ភាសាអង់គ្លេស ភាសាបារាំង ភាសារុស្ស៉ី និងភាសាអេស្ប៉ាញ។គណៈប្រតិភូកម្ពុជា ក៏ដូចជារដ្ឋសមាជិកនៃអង្គការទេសចរណ៍ពិភពលោកសរុបចំនួន១០៦ប្រទេស អាចប្រើប្រាស់ភាសាណាមួយក៏បាន នៅក្នុងចំណោម៦ភាសានេះ នៅក្នុងកិច្ចប្រជុំសំខាន់ៗ ដែលនឹងមានការបកប្រែដំណាលគ្នាផងដែរ។ បន្ថែមពីនេះទៀត គណៈប្រតិភូ ក៏អាចធ្វើសេចក្តីថ្លែងការណ៍ជាភាសារបស់ខ្លួនក្រៅផ្លូវការបាន ដោយតម្រូវឱ្យផ្តល់នូវការបកប្រែតាយរយៈសំណេរ ឬការបកស្រាយនៃសេចក្តីថ្លែងការណ៍នោះ មកជាភាសាមួយ ក្នុងចំណោមភាសាទាំង៦នេះ៕