ខ្មែរប៉ុស្ដិ៍ Close

    ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស សរុបបានចំនួន ១,០៩៩,៨១១នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1506
    ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស សរុបបានចំនួន ១,០៩៩,៨១១នាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស សរុបបានចំនួន ១,០៩៩,៨១១នាក់

    គិតត្រឹមយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,០៩៩,៨១១នាក់។

    * ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៨៥០,៧៩៨នាក់។
    * ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៤៩,០១៣នាក់។
    * សរុបចំនួន៖ ១,០៩៩,៨១១នាក់

    សូមជំរាបថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានរកឃើញជនទី១លាន ដែលបានទទួលវ៉ាក់សាំង គឺលោក ប៉ាន់ សវុណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ផ្ទះលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈមនុស្សដំបូងគេបំផុតដែលទទួលវ៉ាក់សាំងគឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ប៉ាន់ សុវណ្ណរិទ្ធិ បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ វេលាម៉ោង ១០ព្រឹកថ្ងៃទី១១ ខែមេសានេះ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្តល់ថវិកា៥លានរៀល ជូនដល់លោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលជាជនទី១លាន ដែលបានចាក់វ៉ាក់សាំង ហើយថវិកាត្រូវបានលោកស្រី ឱន វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រគល់ជូនរួចរាល់នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១៕

    អត្ថបទទាក់ទង