ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបគាំទ្រសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលចំពោះការផ្អាកលក់ និងទទួលទានគ្រឿងស្រវឹងក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1725
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបគាំទ្រសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលចំពោះការផ្អាកលក់ និងទទួលទានគ្រឿងស្រវឹងក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ-១៩ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបគាំទ្រសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលចំពោះការផ្អាកលក់ និងទទួលទានគ្រឿងស្រវឹងក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ-១៩

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបគាំទ្រសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលចំពោះការផ្អាកលក់ និងទទួលទានគ្រឿងស្រវឹងក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ-១៩ បន្ទាប់ពី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ត សៀមរាបបានចេញសេចក្តីអំពាវនាវមួយ ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំ ប្រមូលផ្តុំគ្នាពិសាគ្រឿងស្រវឹងគ្រប់ប្រភេទជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ខែ មេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ដោយអនុវត្តន៍តាមអនុសាសន៍សម្តេចតេជោ រដ្ឋបាលខេត្តសៀមរាបកាលពីយប់ថ្ងៃ ទី ១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេក្តីអំពាវនាវលេខ ០០៤/២១ សណន ចុះថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំ ប្រមូលផ្តុំគ្នាពិសាគ្រឿងស្រវឹងគ្រប់ប្រភេទជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋសម្តែងការគាំទ្រចំពោះសេចក្តីអំពាវនាវនេះ។

អ្នកស្រី គឹមស្រស់ អាយុ ៣៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានឱ្យដឹងថា នៅពេលមានការអំពាវនាវឱ្យមានការផ្អាកលក់ និងការជួបជុំទទួលទានគ្រឿងស្រវឹងបែបនេះ ពិតជារឿងមួយល្អប្រសើរណាស់ ព្រោះថាបច្ចប្បន្នទោះបីកម្ពុជាកំពុងជួបវិបត្តិសាកលនៃការឆ្លងរាលដាលចូលមកក្នុងសហ គមន៍នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ តែប្រ ជាពលរដ្ឋមួយចំនួនហាក់មិន សូវខ្លាចរអារប៉ុន្មានឡើយ បែរនាំគ្នាជួបជុំទទួលទានគ្រឿង ស្រវឹងក្នុងន័យសប្បាយរីក រាយ។ អ្នកស្រីបន្តថា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច គឺអនុវត្តតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងករណីមានជនណាដែលល្មើស និងសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិ បាល។ សំឡេង៖ខ្ញុំពេញចិត្តនិងគាំទ្រអភិបាលខេត្តសៀមរាប ដែលលោកបានចេញច្បាប់ដាក់ថាមិនឱ្យពិសាស្រា ហើយបងគាំ ទ្រថាមិនឱ្យលក់ស្រាតែម្តងល្អមែនទែន ការទទួលទានស្រា ការលក់ស្រា និងការជួបជុំធ្វើឱ្យមានការកើតការឆ្លងនូវជំងឺកូវីដ ពីព្រោះថាការជួបជុំគ្នាចាប់ពី២នាក់ឡើងទៅ ជាក្រុមៗតែម្តង អ្នកលក់មធ្យម តែអ្នកផឹកនោះ បើគេលក់យើងកុំទៅទិញយកមកផឹកទៅ តែមិនមែនទេទោះជាយ៉ាងណាក៏នៅតែមានការលួចលាក់លក់ លួចលាក់ផឹកស៊ីជួបជុំ បើបាន ច្បាប់ឱ្យតឹងរ៉ឹង ចាប់យកទៅបងគំាទ្រ ព្រោះអីកូវីដកំពុងកើតខ្លាំង គាត់នៅតែផឹកស៊ីជួបជុំសប្បាយ ដោយមិនខ្លាចសោះ បើសម្រាប់ខ្ញុំ ខ្ញុំខ្លាចណាស់ រាជរដ្ឋាភិបាលកំពុង តែទប់ស្កាត់ ហើយក៏ទប់ស្កាត់មិនឈ្នះដែរ ណាមួយកើតតាមសហគមន៍អ៊ីចឹងច្រើន បើបានគាត់ចេញច្បាប់មក ថាចាប់យកទៅពិន័យគាត់បងគាំទ្រ គេខ្លាចរអារតែមន្ទីរពេទ្យសម្រាកមិនមានគាត់ មិនខ្លាចទេនៅតែផឹកស៊ីជួបជុំទៀត។

គួរជម្រាបផងដែរថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដែលកំពុងកើតមានក្នុងភូមិសាស្ត្រនៃខេត្តសៀមរាប រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្ត្រសង្កាត់ចំនួន ៣ ក្នុងក្រុងសៀមរាប រួមមាន ៖

  • សង្កាត់ស្វាយដង្គំ
  • សង្កាត់សាលាកំរើក
  • និងសង្កាត់សៀមរាប

ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ០២ សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែការលក់ដូរទំនិញ និងអាជីវកម្មដំណើរ ការបានជាធម្មតា ហើយរដ្ឋ បាលខេត្ត នឹងចាត់វិធានការចំពោះជនឆ្លៀតឪកាសឡើង ថ្លៃទំនិញ៕

អត្ថបទទាក់ទង