ខ្មែរប៉ុស្ដិ៍ Close

ខេត្តកណ្ដាលផ្អាកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣ថ្ងៃ ជាបណ្តោះអាសន្ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1685
ខេត្តកណ្ដាលផ្អាកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣ថ្ងៃ ជាបណ្តោះអាសន្នខេត្តកណ្ដាលផ្អាកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣ថ្ងៃ ជាបណ្តោះអាសន្ន

តាម​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់ របស់​សម្តេច សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន លោក គង់ សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្តាល បាន​បញ្ជា​អោយ​ផ្អាក​បណ្តោះអាសន្ន ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្តកណ្តាល ឥឡូវនេះ រយៈពេល ៣​ថ្ងៃ​សិន គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១​។​

​ការប្រកាស​ផ្អាក​បណ្តោះអាសន្ន​រយៈពេល​៣​ថ្ងៃនេះ បានធ្វើ​ឡើង ក្នុងឱកាស​ដែល​ឯកឧត្តម អភិបាល ខេត្តកណ្តាល ចុះ​ដឹកនាំ​បញ្ជា​ផ្ទាល់ ដល់​ក្រុមគ្រូពេទ្យ ដែល​បាននិងកំពង់​ដំណើរកា​រ ចាក់​វា់ក់​សាំង ជូន​ដល់​មន្ត្រី រាជការ ប្រជាពលរដ្ឋ​ទាំង​ដូ​ស​លើក​ទី​១ និង​ដូ​ស លើក​ទី​២ នៅ​មន្ទីរពេទ្យបង្អែក​ជ​យ័​ជំនះ​ក្រុង​តាខ្មៅ នា​ថ្ងៃទី​១៧​មេសា​នេះ​។​

​នៅ​ចំពោះមុខ ក្រុមគ្រូពេទ្យ នៅ​ទីនោះ ឯកឧត្ដម អភិបាលខេត្ត បាន​បញ្ជា​ផ្ទាល់ ដល់​អនុគណៈកម្មការ ចំពោះ​កិច្ច ការចាក់​វ៉ាក់សាំង ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត ក៍​ដូចជា ក្រុមគ្រូពេទ្យ អាជ្ញាធរ​គ្រប់​មូលដ្ឋាន ក្រុង​ស្រុក ត្រូវ​ផ្អាក​ការចាក់​វ៉ាក់សាំង​បណ្តោះអាសន្ន​សិន នៅ​គ្រប់​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ខេត្តកណ្តាល រយះពេល​៣​ថ្ងៃ​គឺ​ចាប់តាំងពី​ថ្ងៃទី​១៧ រហូតដល់​ថ្ងៃទី​១៩​មេសា ហើយ​តាម​ផែនការ​គ្រោងទុក ការចាក់​វ៉ាក់សាំង និង​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃទី​២០​មេសា ខាងមុខនេះ​៕

អត្ថបទទាក់ទង