ខ្មែរប៉ុស្ដិ៍ Close

    ខេត្តបាត់ដំបងសម្រេចបិទខ្ទប់ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ដោយសាររកឃើញករណីឆ្លងកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2215
    ខេត្តបាត់ដំបងសម្រេចបិទខ្ទប់ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ដោយសាររកឃើញករណីឆ្លងកូវីដ-១៩ខេត្តបាត់ដំបងសម្រេចបិទខ្ទប់ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ដោយសាររកឃើញករណីឆ្លងកូវីដ-១៩

    រដ្ឋបាលខេត្តបាត់ដំបងសម្រេចបិទខ្ទប់ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ជាតំបន់ដែលមាន ការរីករាលដាលជំងឺដូវីដ១៩ក្នុងព្រឹត្តការណ៍៍ ២០កុម្ភៈ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង០០នាទី ថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។

    តាមរយៈលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបងដែលចេញនាយប់ថ្ងៃទី២១មេសា បានបញ្ជាក់ថាការបិទខ្ទប់ ភូមិខ្នាចអំពរខាងលើនេះ ក្នុងបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ កុំឲ្យរាលដាលទៅតំបន់ផ្សេងទៀត។

    ការបិទខ្ទប់ភូមិខាងលើនេះបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩លើបុរសអ្នកភូមិម្នាក់រកស៊ីដឹកម្នាស់ទៅលក់នៅផ្សារនាគមាសរាជធានីភ្នំពេញកាលពីថ្ងៃទី២០ខែមេសា ។

    លិខិតរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងអំឡុងពេលមានការបិទខ្ទប់នេះបុគ្គលគ្រប់រូប ត្រូវហាមធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែកករណីចាំបាច់ដូចជា ធ្វើដំណើរទៅកាន់មន្ទីរពេទ្យ មណ្ឌលសុខភាពកន្លែងព្យាបាលឬឱសថស្ថានដោយមូលហេតុ សុខភាពក្នុងរង្វង់ភូមិសាស្រ្ត បិទខ្ទប់តែប៉ុណ្ណោះ ។ចំពោះការធ្វើដំណើរដោយមូលហេតុសុខភាព ចេញពីរង្វង់បិទខ្ទប់ត្រូវមានការបញ្ជាក់ពីអាជ្ញាធរ។

    អនុញ្ញាតចំពោះការធ្វើដំណើរទៅបង្ហាញខ្លួនឲ្យមន្រ្តីសុខាភិបាលយកវត្ថុសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ជា ដើម។

    អនុញ្ញាតចំពោះការធ្វើដំណើររបស់បុគ្គលិកពេទ្យទាំងរដ្ឋនិឯកជន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបំពេញបេសកកម្មតាមការចាត់តាំងរបស់ថ្នាក់ខេត្តនិងថ្នាក់ស្រុករុក្ខគីរី ។

    អនុញ្ញាតផងដែរចំពោះការធ្វើដំណើរទៅចូលរួមការងារមនុស្សធម៌ ក្នុងសកម្មភាពបម្រើផល ប្រយោជន៍សាធារណៈ និង ការងារចាំបាច់ជាបន្ទាន់ផ្សេងៗដែល មានការអនុញ្ញាតិពីអាជ្ញាធរបិទខ្ទប់ផ្ទាល់ជាដើម។

    សូមបញ្ជាក់ថាមន្រ្តីសុខាភិបាលបានរកឃើញបុរសម្នាក់ឈ្មោះ យ៉ាន គឹមយ៉ា អាយុ ២៧ឆ្នាំ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រកស៊ីដឹកម្នាស់ទៅលក់នៅផ្សារនាគមាស រាជធានីភ្នំពេញ មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២០ខែមេសា ។បច្ចុប្បន្នសាច់ញាតិ ដែល ពាក់ព័ន្ធ មានប្រពន្ធ កូន២នាក់ ម្តាយឪពុកបង្កើតនិងឳពុកម្ដាយក្មេកត្រូវបាន បញ្ជូនទៅយកសំណាក និង អ្នកពាក់ព័ន្ធផ្សេងទៀត តម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ។

    ក្នុងរបាយការណ៍របស់លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងឲ្យយដឹងថា បុរសរកឃើញវិជ្ជមានកូវីដ-១៩ខាងលើនេះ មានប្រវត្តិ ថ្ងៃទី១១មេសា២០២១ ដឹកម្នាស់ ទៅផ្សារនាគមាស និង ថ្ងៃ១២ខែមេសាត្រឡប់មកខេត្តបាត់ដំបង វិញជាមួយអ្នក បើកឡានជាមួយគ្នា២នាក់ ។ បុរសរូបនេះ បានសម្រាកជាមួយប្រពន្ធនិងកូន២នាក់ ចាប់ពីថ្ងៃ ទី១២មេសាដល់ថ្ងៃទី២០មេសា (ប្រពន្ធ ជាគ្រូ បង្រៀនបានចាក់វ៉ាក់សាំង២លើករួចមកហើយ) និងបានប៉ះពាល់ជាមួយ មិត្តភ័ក្តក្នុង ភូមិចំនួន ១៥នាក់ ។

    មន្ទីរសុខាភិបាលបញ្ជាក់ថា បុរសមានវិជ្ជមានកូវីដ-១៩ខាងលើនេះ កំពុងដាក់ឱ្យព្យាបាលនៅ មន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង ៕

    អត្ថបទទាក់ទង