ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1819
អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ ជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនេះ។

សូមជម្រាបផងដែរថា ការជួសជុលអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្នអនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ៕

អត្ថបទទាក់ទង