ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ២២៤នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1470
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ២២៤នាក់ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ២២៤នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ២២៤នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង ៦៥៥នាក់ មាន ១នាក់ជាពលករមកពីប្រទេសថៃ និង៦៥៤នាក់ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ (522) ព្រះសីហនុ (113) កណ្ដាល (5) តាកែវ (5) កំពង់ចាម (3) កែប (3) មណ្ឌលគិរី (1) ត្បូងឃ្មុំ (1) កំពង់ស្ពឺ (1) ។

សម្រាប់អ្នកជាសះស្បើយទាំង ២២៤នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨៨៤៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៨៣០១នាក់, អ្នកជាសះស្បើយចំនួន ៣១៤៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៦៣៣នាក់, អ្នកស្លាប់ចំនួន ៦១នាក់៕

អត្ថបទទាក់ទង