ខ្មែរប៉ុស្ដិ៍ Close

ធ្លាក់យន្តហោះយោធា នៅរដ្ឋ ចចជា សហរដ្ឋអាមេរិក សម្លាប់មនុស្ស៥នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1671
ធ្លាក់យន្តហោះយោធា នៅរដ្ឋ ចចជា សហរដ្ឋអាមេរិក សម្លាប់មនុស្ស៥នាក់ធ្លាក់យន្តហោះយោធា នៅរដ្ឋ ចចជា សហរដ្ឋអាមេរិក សម្លាប់មនុស្ស៥នាក់

ចចជា សហរដ្ឋអាមេរិក៖ គេហទំព័រព័ត៌មានរបស់អង់គ្លេស Sky News បានចុះផ្សាយកាលពីយប់ថ្ងៃទី២ ខែឧសភាថា យ៉ាងហោចណាស់មានមនុស្សចំនួន៥នាក់បានស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាអាមរិក១គ្រឿង នៅជិតព្រលានយន្តហោះ Savannah ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក  ។

មន្ត្រីមួយរូបមកពីអង្គភាពល្បាតទ័ពអាកាសជាតិ បានបញ្ជាក់ថា មានអ្នកស្លាប់ជាច្រើននាក់ បន្ទាប់ពីយន្តហោះ C-130J បានធ្លាក់នៅលើមហាវិថី Highway 21 និងផ្លូវ Crossgate នៅវេលាម៉ោង១១និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក កាលពីថ្ងៃពុធ ។

រូបបានបង្ហាញឲ្យនៅលើបណ្តាញសង្គម Twitter ដោយសមាគមអ្នកពន្លត់អគ្គិភ័យជំនាញ នៅក្រុង Savannah ដែលបានបង្ហាញអំពីបំណែកនៃកន្ទុយយន្តហោះ ជាមួយនិងផ្សែងខ្មៅ ហើយភ្លើងបានឆាបឆេះឡើងនៅលើដងវិថី។

អត្ថបទទាក់ទង