ខ្មែរប៉ុស្ដិ៍ Close

អភិបាល​រាជធានីភ្នំពេញ​ទាំង ១៩រូប ចាប់​ពី​ឆ្នាំ​១៩៤១ ដល់​បច្ចុប្បន្ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 5016
អភិបាល​រាជធានីភ្នំពេញ​ទាំង ១៩រូប ចាប់​ពី​ឆ្នាំ​១៩៤១ ដល់​បច្ចុប្បន្នអភិបាល​រាជធានីភ្នំពេញ​ទាំង ១៩រូប ចាប់​ពី​ឆ្នាំ​១៩៤១ ដល់​បច្ចុប្បន្ន

លោក ឃួង ស្រេង គឺជាអភិបាល នៃ​គណៈអភិបាលរាជធានីភ្នំពេញ នា​ពេល​បច្ចុប្បន្ន។ លោក​បាន​ចូល​កាន់​តំណែង​នេះ កាលពី​ខែមិថុនា ឆ្នាំ២០១៧ បន្ត​ពី​លោក ប៉ា សុជាតិវង្ស។ បើ​គិត​ចាប់​ពី​ឆ្នាំ​១៩៤១ មក រាជធានី​ភ្នំពេញ ធ្លាប់​មាន​អភិបាល ១៩នាក់​ហើយ ដែលមាន​រាយនាម​ដូច​ខាងក្រោម៖

ពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៧០

១. ឯកឧត្តម ញឹក ជូឡុង

២. ឯកឧត្តម មៀច គន្ធ

៣. ឯកឧត្តម ទេព ផន

៤. ឯកឧត្តម អ៊ុន ត្រមុច

៥. ឯកឧត្តម អ៊ី ទុយ

ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥

៦. ឯកឧត្តម អ៊ុង ហៀម

៧. ឆាយ គឹមហុង

៨. ហ៊ូ ហង់ស៊ីន

ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩

ភ្នំពេញ ស្ថិត​​ក្រោមការគ្រប់គ្រងរបស់របប​កម្ពុជាប្រជាធិបតេយ្យ។​ នៅអំឡុង​ពេលនោះ ពុំមានការកត់ត្រាឈ្មោះអភិបាល ឬអ្នកគ្រប់គ្រងទេ ដោយ​គ្រាន់​តែ​ដឹង​ថា សាលាក្រុងស្ថិត​ក្រោមការគ្រប់គ្រងផ្ទាល់ពីគណៈ​កម្មការមជ្ឈឹមបក្ស។

ពីឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន

៩. លោក ខាង សារិន (១៩៧៩ ដល់ ១៩៨០)

១០. លោក ចាន់ វ៉ែន (១៩៨០ ដល់ ១៩៨២)

១១. លោក កែវ ចិន្តា (១៩៨២ ដល់ ១៩៨៥)

១២. លោក ថោង ខុន (១៩៨៥ ដល់ ១៩៩០)

១៣. លោក ហុក ឡង់ឌី (១៩៩០ ដល់ ១៩៩២)

១៤. លោក ស៊ីម កា (១៩៩២ ដល់ ១៩៩៣)

១៥. លោក ឈឹម សៀកឡេង (១៩៩៣ ដល់ ១៩៩៨)

១៦. លោក ជា សុផារ៉ា (១៩៩៨ ដល់ ២០០៣)

១៧. លោក កែប ជុតិម៉ា (២០០៣ ដល់ ២០១៣)

១៨. លោក ប៉ា សុជាតិវង្ស (២០១៣ ដល់ ២០១៧)

១៩. លោក ឃួង ស្រេង (២០១៧ ដល់​ បច្ចុប្បន្ន)

លោក ហុក ឡង់ឌី
លោក ថោង ខុន
លោក ជា សុផារ៉ា
លោក កែប ជុតិម៉ា
លោក ប៉ាសុជាតិវង្ស
លោក ឃួង ស្រេង

អត្ថបទទាក់ទង