ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់ចំនួន ៧៣០នាក់ ខណៈអ្នកជំងឺចំនួន ១៦៩នាក់ជាសះស្បើយ និង ៦នាក់បានស្លាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1391
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់ចំនួន ៧៣០នាក់ ខណៈអ្នកជំងឺចំនួន ១៦៩នាក់ជាសះស្បើយ និង ៦នាក់បានស្លាប់ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់ចំនួន ៧៣០នាក់ ខណៈអ្នកជំងឺចំនួន ១៦៩នាក់ជាសះស្បើយ និង ៦នាក់បានស្លាប់

ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីកើនដល់ចំនួន ៧៣០នាក់ ខណៈអ្នកជំងឺចំនួន ១៦៩នាក់ បានជាសះស្បើយ និងអ្នកជំងឺ ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលបានបញ្ជាក់ថាក្នុងចំណោមអ្នកដែលរកឃើញឆ្លងថ្មីទាំង ៧៣០នាក់ មាន ២នាក់ជាករណីនាំចូល (មិនមែនជាពលករឆ្លងមកពីប្រទេសថៃ) និង ៧២៨នាក់ផ្សេងទៀតជាអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍ ២០ កុម្ភៈ។ ក្នុងនោះរួមមាន៖

  • ភ្នំពេញ (454)
  • ព្រះសីហនុ (124)
  • កណ្ដាល (107)
  • កំពង់ធំ (14)
  • តាកែវ (11)
  • ព្រៃវែង (6)
  • ត្បូងឃ្មុំ (5)
  • កំពង់ចាម (4)
  • សៀមរាប (2)
  • ស្ទឹងត្រែង (1)
  • ពោធិ៍សាត់ (1)
  • កំពត (1)

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៤.៥២០នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១៣.៩៥៥នាក់, អ្នកជាសះស្បើយចំនួន ៥.៣៦៩នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩.០៤០នាក់, អ្នកស្លាប់ចំនួន ១០៣នាក់ និងអ្នកជំងឺកូវីដ-១៩ ស្លាប់ដោយជំងឺផ្សេងៗក្រៅពីកូវីដ-១៩មានចំនួន ៧នាក់៕

អត្ថបទទាក់ទង