ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងធនធានទឹកណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់នៅក្នុងសប្តាហ៍នេះ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1639
    ក្រសួងធនធានទឹកណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់នៅក្នុងសប្តាហ៍នេះក្រសួងធនធានទឹកណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់នៅក្នុងសប្តាហ៍នេះ

    ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់និងថែរក្សាសុខភាព ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបញ្ចៀសផល ប៉ះពាល់នានា ដែលកើតមាន ឡើងជាយថាហេតុ។

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបានឲ្យដឹងថា ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្តប់បក់មកលើប្រទេសកម្ពុជា ទន្ទឹមនឹងរដូវវស្សាឆ្នាំ២០២១ នឹងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៤ទៅ២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣ទៅ៣៥ °C ហើយនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ។ រីឯបណ្តាខេត្តនៅភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើន។

    ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥ °Cនិង សីតុណ្ហភាពអតិបរមា មានពី ៣២ទៅ៣៤ °C ហើយនឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤ទៅ២៦និងសីតុណ្ហភាពអតិបរមា មានពី ៣១ទៅ៣៣ °Cហើយនឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។

    អត្ថបទទាក់ទង