ខ្មែរប៉ុស្ដិ៍ Close

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1326
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

សៀមរាប៖ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង៤០០នាក់ក្នុងខេត្តសៀមរាប ថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ និងផ្តល់វ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តសៀមរាប កំពុងជំរុញការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩គ្រប់ៗគ្នាដល់អ្នកបំពេញការងារផ្នែកសេដ្ឋ កិច្ចក្រៅប្រព័ន្ធទាំងអស់ ដើម្បីការ ពារសុវត្ថិភាពនិងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ។

ក្នុងឱកាសទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប លោកអួន ឆៀងលី មុខរបរជាអ្នកដឹកភ្ញៀវទេសចរ រស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប បានឱ្យដឹងថា លោកស្ម័គ្រចិត្តចុះឈ្មោះទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារសុខភាពខ្លួនឯង ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ដោយរំពឹងថា ក្រោយពេលចាក់វ៉ាក់សាំងរួចរាល់លោកអាចចេញទៅប្រកបមុខរបរដឹកភ្ញៀវបានជាធម្មតា កាត់បន្ថយហានិភ័យនៃការចម្លងជំងឺជាដើម។

ខ្ញុំចង់មកចាក់ការពារកូវីដ-១៩ឃើញគេហៅចាក់ ខ្ញុំមកតាមគ្នាបានចុះឈ្មោះចាក់វ៉ាក់សាំងទៅ បានចាក់ទៅយើងទៅណាទៅណីលែងសូវបារម្ភ ហើយចង់ចាក់បានទាំងក្រុមគ្រួសារទៀត សូមអរគុណរាជរដ្ឋាភិបាលដែលបាន រៀបចំចាក់វ៉ាក់សាំងដល់ប្រជាជនការពារកូវីដ-១៩។

ចំណែកអ្នកស្រី សៀវម៉េង មុខរបរជាអ្នកដឹកភ្ញៀវដូចគ្នា រស់នៅសង្កាត់ស្វាយដង្គំដែរនោះ បានឱ្យដឹងថា អ្នកស្រី ពេញចិត្តក្នុងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រោះតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដើម្បីការពារសុខភាពអ្នកស្រី និងប្រជាពលរដ្ឋដទៃទៀតឱ្យចៀសផុតពីជំងឺកូវីដ-១៩ដែលកំពុងរាតត្បាតនាពេលសព្វ ថ្ងៃ។អ្នកស្រីបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានយក ចិត្តទុកដាក់ និងផ្តល់វ៉ាក់សាំងមកកាន់ប្រជាពលរដ្ឋទូទៅ។

សំឡេង៖ខ្ញុំចាក់ដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិ ខ្ញុំអត់គិតដូចគេទេ ព្រោះខ្ញុំទុកចិត្តរាជរដ្ឋាភិបាល ហើយខ្ញុំពេញចិត្តនឹងការចាក់វ៉ាក់សាំងតែម្តងដើម្បីការពារ សូមថ្លែងអំណរគុណ រាជរដ្ឋាភិ បាលដែលបានគិតគូរដល់ប្រ ជាជនក្នុងប្រទេសទាំងមូល។

លោកវេជ្ជបណ្ឌិតក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឱ្យដឹងថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់ សាំងស៊ីណូវ៉ាក់ ដែលបានដាក់ចេញដោយគណ:កម្មការចំពោះកិច្ចរបស់ខេត្តសៀមរាប យុទ្ធនាការនេះ ត្រូវបានចាប់ ផ្តើមលើគោលដៅទាំង១២ ក្រុង-ស្រុក ដោយរៀបចំឱ្យមានទីតាំងចាក់វ៉ាក់សាំង ចំនួន២២កន្លែង ក្នុងនោះរួមមាននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកសូទ្រនិគម, ប្រតិបត្តិការដោយគ្រូពេទ្យចំនួន៤ក្រុម និងគ្រូពេទ្យចំនួន២០ក្រុមផ្សេងទៀត ត្រូវបានដាក់ពង្រាយនៅតាមបណ្តាមណ្ឌលសុខភាពចំនួន ២០ទីតាំងទៀតទូទាំងខេត្ត។

លោកបន្តថា រហូតមកដល់ពេលនេះ យុទ្ធនាការចាក់វ៉ាក់ ការពារជំងឺកូវីដ-១៩ បានផ្តល់ជូនមន្ត្រីរាជការ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អតីតយុទ្ធជន និងមនុស្សមួយចំនួនទៀតសរុបបានប្រមាណ៤ម៉ឺននាក់។

យើងទទួលបានវ៉ាក់សំាងជំហានទី១ គឺស៊ីណូហ្វាម ទទួលបានពីគណ:កម្មការចំពោះកិច្ចបាន៦៥៦៥ គឺមានន័យថា យើងចាក់បាន ៦៥៦៥ ជំហានទី២ យើងទទួលបានសម្រាប់២២១៦០ នេះសម្រាប់មន្ត្រីរាជការនិងបងប្អូនក្រៅប្រព័ន្ធ ចំណែកអតីតយុទ្ធនោះគឺយើងមានគោលការណ៍ដោយឡែកទៀត សម្រាប់អតីតយុទ្ធជននិងក្រុមគ្រួសារ និយាយជារួមសរុបទាំងអស់ក្នងខេត្តសៀមរាបយើងចាក់បានប្រហែល៤ម៉ឺននាក់។

សូមជម្រាបថា រាជរដ្ឋាភិ បាលកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានចំនួនច្រើន ដើម្បីកាត់ផ្តាច់នូវការចម្លងវីរុសកូវីដ- ១៩ ខណៈជំងឺដ៏កាចសាហាវនេះកំពុងញាំញីសុវត្ថិភាពសុខភាព របស់ប្រជាពលរដ្ឋ ដែលគិតត្រឹមថ្ងៃទី៤ ខែមេសាកម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,២៩៩នាក់ អ្នកជាសះស្បើយចំនួន ៥ ៧៩១នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១០ ៣៩៤ នាក់ និងអ្នកស្លាប់ចំនួន១០៧ នាក់៕

អត្ថបទទាក់ទង