ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់អ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្ត ត្រូវចូលរួមពិនិត្យសុខភាពបឋម ហើយក្នុងករណីសង្ស័យ ត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1193
រដ្ឋបាលខេត្តសៀមរាប ណែនាំដល់អ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្ត ត្រូវចូលរួមពិនិត្យសុខភាពបឋម ហើយក្នុងករណីសង្ស័យ ត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក រដ្ឋបាលខេត្តសៀមរាប ណែនាំដល់អ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្ត ត្រូវចូលរួមពិនិត្យសុខភាពបឋម ហើយក្នុងករណីសង្ស័យ ត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក

រដ្ឋបាលខេត្តសៀមរាប​ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានធ្វើការកែសម្រួលនីតិវិធីចំពោះអ្នកដំណើរ ដែលចូលភូមិសាស្ត្រខេត្តសៀមរាប ដោយតម្រូវអ្នកដំណើរទាំងនោះ ចូលរួមពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ ក្នុងករណីសង្ស័យអាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក អាស្រ័យទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សម្រេចនិរាករណ៍សេចក្តីជូនដំណឹងរបស់ខ្លួន ដែលចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការចាំបាច់នានា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប បន្តដាក់ប៉ុស្តិ៍ពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យនៅចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន៣ទីតាំង រួមមាន៖ ១-ព្រំប្រទល់ក្រឡាញ់- ព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យ, ២-ស្រុកជីក្រែង-ស្រុកស្ទោងនៃខេត្តកំពង់ធំ និង៣-ស្រុកស្រីស្នំ-ស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ។

ដើម្បីជាការងាយស្រួលបងប្អូនអ្នកដំណើរ អាចបំពេញតារាងឈ្មោះរួចជាស្រេចប្រគល់ ជូនមកក្រុមការងារ នៅពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យទាំងបីទីតាំង៕

អត្ថបទទាក់ទង