ខ្មែរប៉ុស្ដិ៍ Close

លោក ផុស សុវណ្ណ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋជាង ២០៩ គ្រួសារ នៅស្រុកកោះសូទិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1032
លោក ផុស សុវណ្ណ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋជាង ២០៩ គ្រួសារ នៅស្រុកកោះសូទិន លោក ផុស សុវណ្ណ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋជាង ២០៩ គ្រួសារ នៅស្រុកកោះសូទិន

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន រួមនឹងប្រតិភូអមដំណើរជាច្រើននាក់ទៀត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានចុះសំណេះសំណាលនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ២៣៤ គ្រួសារ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោក ផុស សុវណ្ណ បានថ្លែងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន អោយបានគ្រប់ៗគ្នាក្នុងការចូលរួមទប់ស្កាត់ពីការឆ្លងនៃជំងឺកូវីដ-១៩ ទោះបីក្នុងការបំពេញការងារក្តី ឬប្រកបរបររកស៊ីក្តី មិនត្រូវភ្លេចអនុវត្តនូវវិធានការ ” ៣ការពារ និង ៣កុំ ” ជាដាច់ខាត ពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ បម្លែងថ្មីដ៏កាចសាហាវនេះ ក្នុងសហគមន៍។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ២៣៤គ្រួសារក្នុងនោះ ៖ ២៧គ្រួសារ ដែលមានជីវភាពលំបាកជាងគេ ទទួលបានអង្ករ ២០គីឡូក្រាម និងប្រជាពលរដ្ឋចំនួន ២០៧ គ្រួសារទៀតទទួលបានអង្ករ១៥ គីឡូក្រាម។

ជាមួយគ្នានោះដែរ ខាងក្រុមយុវជនចំនួន ១០៨ នាក់ ម្នាក់ៗទទួលបានអង្ករទម្ងន់១៥ គីឡូក្រាមផងដែរ ដែលគិតជាថវិកាសរុបទាំងអស់ជាង១១ លានរៀល ៕

អត្ថបទទាក់ទង