ខ្មែរប៉ុស្ដិ៍ Close

    យន្តហោះធ្លាក់លើផ្លូវ ស្លាប់មនុស្ស ៥នាក់គួរឲ្យរន្ធត់ (មានវីដេអូ)

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2515
    យន្តហោះធ្លាក់លើផ្លូវ ស្លាប់មនុស្ស ៥នាក់គួរឲ្យរន្ធត់ (មានវីដេអូ)យន្តហោះធ្លាក់លើផ្លូវ ស្លាប់មនុស្ស ៥នាក់គួរឲ្យរន្ធត់ (មានវីដេអូ)

    វីដេអូ​ដ៏​រន្ធត់​មួយ បង្ហាញ​ពី​យន្តហោះ​យោធា​មួយ​គ្រឿង​បាន​ធ្លាក់​មក​លើ​ផ្លូវ ហាយវ៉េ (Highway) ក្នុង​ប្រទេស Georgia។

    មុន​ពេល​កើត​ហេតុ យន្តហោះ​យោធា​មួយ​គ្រឿង​ឈ្មោះ The C-130 Hercules បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hilton Head បន្តិច ក៏​ស្រាប់​តែ​ធ្លាក់​មក​លើ​ផ្លូវ ហាយវ៉េ ២១ វេលា​ម៉ោង ១១ និង​៣០​នាទី​ព្រឹក​តែ​ម្ដង។ អាជ្ញាធរ​ឲ្យ​ដឹង​ថា ជា​សំណាង​ល្អ​យន្តហោះ​នេះ​មិន​ធ្លាក់​ចំ​រថយន្ត​ណា​មួយ​ដែល​កំពុង​បើក​បរ​លើ​ផ្លូវ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ហេតុការណ៍​នេះ​បាន​សម្លាប់​យោធា​ទាំង ៥ នាក់​ក្នុង​យន្តហោះ​។

    សាក្សី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍ បាន​ថត​វីដេអូ​យន្តហោះ​ធ្លាក់​ទាំង​ស្រុង​ដ៏​គួរ​ឲ្យ​រន្ធត់​ហើយ​បាន​ចែក​ចាយ​ទៅ​កាន់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​មូល​ហេតុ​នៃ​ការ​ធ្លាក់​នេះ​នៅ​ឡើយ​ទេ ខណៈ​ប៉ូលីស​កំពុង​បើក​ការ​ស៊ើប​អង្កេត​បន្ត៕

    ប្រភព៖ Sabay

    អត្ថបទទាក់ទង