ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីសម្រេចទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1436
    អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីសម្រេចទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីសម្រេចទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទ

    នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីសម្រេចទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក និងលោកនាយកទីចាត់ការអន្តរវិស័យសរុបចំនួន ៣០នាក់។

    ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ បានមានប្រ សាសន៍ថា ការរៀបចំសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទលើ្មសជលផលគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពត នាពេលនេះ គឺជាយន្តការមួយសម្រាប់ការគ្រប់គ្រងធនធានជលផល និងការបង្រ្កាបបទល្មើសនេសាទ ប្រកបដោយប្រសិទ្ធភាព។

    លោក បានស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធ អង្គភាពជំនាញបន្តធ្វើការបង្ក្រាបបទល្មើសជាបន្តបន្ទាប់ដោយជំហ៊ានដំបូងត្រូវប្រមូលនូវឧបករណ៍នេសាទខុសច្បាប់ទាំងអស់យកមកបំផ្លាញចោល និងធ្វើការអប់រំប្រជានេសាទឲ្យអនុវត្តច្បាប់ជលផល ប្រសិនបើនៅតែមានករណីបទ ល្មើសកើតឡើងត្រូវអនុវត្តវិធានការច្បាប់។

    លោកអភិបាលខេត្ត បានស្នើឲ្យអភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ពិនិត្យមើលមធ្យោបាយ ធនធានសម្រាប់បម្រើឲ្យការបង្រ្កាបបទល្មើសជលផលដើម្បីឲ្យការងារនេះទទួលបានជោគជ័យ៕