ខ្មែរប៉ុស្ដិ៍ Close

លោក សុខ ប្រសិទ្ធិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកថវិកា ព្រមទាំងអំណោយជូនរដ្ឋបាលឃុំរមេញដើម្បីចែកជូនអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1026
លោក សុខ ប្រសិទ្ធិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកថវិកា ព្រមទាំងអំណោយជូនរដ្ឋបាលឃុំរមេញដើម្បីចែកជូនអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ លោក សុខ ប្រសិទ្ធិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកថវិកា ព្រមទាំងអំណោយជូនរដ្ឋបាលឃុំរមេញដើម្បីចែកជូនអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ លោក សុខ ប្រសិទ្ធិ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកថវិកា ព្រមទាំងអំណោយជូនរដ្ឋបាលឃុំរមេញដើម្បីចែកជូនអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះអណ្តែត។

ក្នុងឱកាសនោះដែរ លោក សុខ ប្រសិទ្ធិ បានឧបត្ថម្ភរួមមាន៖ រដ្ឋបាលស្រុកកោះអណ្តែត ១លានរៀល រដ្ឋបាលឃុំរមេញ ៨០ម៉ឺនរៀល សមាជិក ក្រុមប្រឹក្សាឃុំ និងប៉ុស្តិ៍ប៉ូលិស ១លានរៀល ចែកអំណោយជូន អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ដោយម្នាក់ទទួលបាន អង្ករ ១បាវ មី២កេស ទឹកសុទ្ធ២កេស ត្រីខ២យួរ និងថវិកា២០ម៉ឺនរៀល សរុបថវិកាទាំងអស់៤លាននិង៥៥ម៉ឺនរៀល៕

អត្ថបទទាក់ទង