ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ ៦៥៨នាក់ជាសះស្បើយ ៥៥៦ឆ្លងថ្មី និងស្លាប់ ៣នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1477
    កូវីដ-១៩ ៖ ៦៥៨នាក់ជាសះស្បើយ ៥៥៦ឆ្លងថ្មី និងស្លាប់ ៣នាក់កូវីដ-១៩ ៖ ៦៥៨នាក់ជាសះស្បើយ ៥៥៦ឆ្លងថ្មី និងស្លាប់ ៣នាក់

    ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥៥៦នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៦៥៨នាក់ និងអ្នកស្លាប់ចំនួន ៣នាក់។

    ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ១៥នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។

    សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៥ ៧៦១នាក់, អ្នកជាសះស្បើយចំនួន ១៨ ៣៥៩នាក់ និងអ្នកស្លាប់ចំនួន ១៧៩នាក់៕

    អត្ថបទទាក់ទង