ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធររាជធានីកំពុងបន្ដជាមួយក្រុមការងារកងទ័ព ពន្លឿនការងារចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ខណៈអតីតតំបន់ក្រហមចាក់បានជាង ៧៦ម៉ឺននាក់ហើយ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 964
    អាជ្ញាធររាជធានីកំពុងបន្ដជាមួយក្រុមការងារកងទ័ព ពន្លឿនការងារចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ខណៈអតីតតំបន់ក្រហមចាក់បានជាង ៧៦ម៉ឺននាក់ហើយអាជ្ញាធររាជធានីកំពុងបន្ដជាមួយក្រុមការងារកងទ័ព ពន្លឿនការងារចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ខណៈអតីតតំបន់ក្រហមចាក់បានជាង ៧៦ម៉ឺននាក់ហើយ

    អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងបន្ដសហការជាមួយក្រុមការងារកងទ័ពនិងក្រុមគ្រូពេទ្យ ពន្លឿនការងារចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ខណៈអតីតតំបន់ក្រហមនៅក្នុងខណ្ឌចំនួន ៤ ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញចាក់ជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាង ៧៦ម៉ឺននាក់ហើយ ទាំងដូសទី១និងដូសទី២ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺនឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ។

    ពាក់ព័ន្ធនឹងតំបន់លឿងនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ព និងក្រុមគ្រូពេទ្យបានធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១ ដែល មានរហូតដល់២០ទីតាំង ហើយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធររាជធានីបានចេញសេចក្តីជូនដំណឹង ពីការសហការជាមួយកងទ័ព និងក្រុមគ្រូពេទ្យ ធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌចំនួន ៣ទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានចំនួន ២០ទីតាំងដូចគ្នា។

    នៅគ្រប់ទីតាំងការចាក់វ៉ាក់សាំងអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង តែងចុះពិនិត្យមើលជាប្រចាំ និងបានណែនាំដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ ត្រូវរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នាណែនណាន់តាន់តាប់ ។ ត្រូវប្រកាន់ខ្ជាប់ការចូលរួម អនុវត្តនូវវិធានការសុខាភិបាល និង វិធានការ ៣ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើស្មារតី ស្រឡាញ់ ជាតិ សហគមន៍គ្រួសារ និង អាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយដើម្បីឈានទៅកាត់ផ្តាច់ និង លប់បំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ នៅរាជធានីភ្នំពេញ ឱ្យបានឆាប់ៗនាពេលខាងមុខនេះ ។

    សូមបញ្ជាក់ថា អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលបានឱ្យក្រុមគ្រូពេទ្យសម្រុកចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់នោះ បានចំនួនជាង ៧៦ម៉ឺននាក់ហើយ នៅក្នុងខណ្ឌចំនួន៤ គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ ដោយគិតត្រឹមថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២១។

    ដោយឡែកសម្រាប់ទីតាំងចាក់វ៉ាក់សាំងមួយកន្លែង នៅមុខរោងចក្រសាំហាន់ ស្ថិតនៅក្នុងសង្កាត់ទូលសង្កែទី១ ខណ្ឌឫស្សីកែវ ទីតាំងនេះបានទទួលការកោតសរសើរ ពីអាជ្ញាធររាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដោយទីតាំងនេះបានរៀបចំឱ្យមានសណ្តា ប់ធ្នាប់ល្អ មានរបៀបរៀបរយ ជាមួយនឹងរក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ ជួរបានយ៉ាងល្អ ចំពោះបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាទៅចាក់វ៉ាក់សាំងនៅទីនោះ ៕

    អត្ថបទទាក់ទង