ខ្មែរប៉ុស្ដិ៍ Close

    កសិករខេត្តឧត្តរមានជ័យងាកមកចិញ្ចឹមពូជគោប្រាម៉ាន់ ដោយសារងាយចិញ្ចឹម ឆាប់ធំ និងលក់បានថ្លៃ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 3461
    កសិករខេត្តឧត្តរមានជ័យងាកមកចិញ្ចឹមពូជគោប្រាម៉ាន់ ដោយសារងាយចិញ្ចឹម ឆាប់ធំ និងលក់បានថ្លៃកសិករខេត្តឧត្តរមានជ័យងាកមកចិញ្ចឹមពូជគោប្រាម៉ាន់ ដោយសារងាយចិញ្ចឹម ឆាប់ធំ និងលក់បានថ្លៃ

    កសិករខេត្តឧត្តរមាន ជ័យ ងាកមកចិញ្ចឹមពូជគោប្រាម៉ាន់វិញ ដោយសារពូជគោនេះងាយស្រួលចិញ្ចឹម ឆាប់ធំធាត់ និងលក់បានតម្លៃថ្លៃ ជាងគោធម្មតា ដែលធ្វើឱ្យកសិករចិញ្ចឹមទទួលបានចំណូលច្រើន។ លោក សូត្រស៊ី សុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមា ញ់និងនេសាទខេត្តឧត្តរមាន ជ័យបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា កសិករជា ច្រើនគ្រួសារនៅក្នុងខេត្តឧត្តរមានជ័យ បាននាំគ្នាចិញ្ចឹមពូជគោប្រាម៉ាន់យកសាច់លក់វិញ ព្រោះមុខរបរនេះបានធ្វើឱ្យពួកគាត់មានជីវ ភាពកាន់តែប្រសើរជាងមុន។

    លោកប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ដូច្នេះ បន្ទាប់ ពីប្រជាកសិករបានចិញ្ចឹមគោបែបអូសទាញ មានលក្ខណៈលូតលាស់យឺតតាមបែបធម្មជាតិ ប្រើរយៈពេលយូរ ហើយលក់មិនសូវបានថ្លៃ។ លោកប្រធានបន្តទៀតថា ក្រោយពីមើលឃើញថា ការចិញ្ចឹមគោក្នុងស្រុក ហាក់មិនជោគជ័យ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានឱ្យមន្ទីរកសិកម្មខេត្ត ធ្វើការជំរុញឱ្យប្រជាពលរដ្ឋ ងាកមកចិញ្ចឹមពូជគោប្រាម៉ាន់វិញ ដែលមានប្រភពមកពីប្រទេសអង់គ្លេស ។

    ព្រោះថា ពូជគោនេះ ការបង្កាត់ពូជសិប្បនិមិត្ត ដែលកូនកើតមកងាយស្រួលចិញ្ចឹម ធន់នឹងអាកាសធាតុក្តៅ ឆាប់ធំធាត់ ធន់ជាមួយនឹងសត្វល្អិតនិងប៉ារ៉ាសិតផ្សេងៗ ហើយមានតម្រូវការទីផ្សារខ្ពស់ ។

    ពាក់ព័ន្ធជាមួយនឹងគោយើងកំពុងតែជំរុញដែរគឺកែប្រែពូជពីពូជនៅក្នុងតំបន់ដែលមានការធំធាត់យឺតហើយមិនសូវពេញចិត្តដោយសាធារណជនយើងកែប្រែពូជក្នុងស្រុកមួយចំនួនឱ្យតែជាមួយប្រាម៉ាន់ហើយមានការជំរុញការបង្កាត់តាមបែបសិប្បនិម្មិតកូននឹងកើត មកគឺល្អហើយមានតម្លៃថ្លៃនៅក្នុងទីផ្សារគ្រាន់តែកូនកើតមកបានរយៈពេលពីរបីខែនឹងអាចលក់បានតម្លៃរហូត ដល់ ២លានបាត់ហើយ។ប្រៀបធៀបពីមុនយើងចិញ្ចឹមគោដែលធំពេញវ័យហើយតម្លៃបានតែ១លាន ២លាន ជាងដូចគ្នាប្រៀបធៀបឥឡូវមានការកែប្រែច្រើនមែនទែនតាមរយៈការផ្លាស់ប្តូរពូជ។

    លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ផងដែរថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចិញ្ចឹមគោនេះ មន្ទីរកសិកម្មខេត្ត ក៏មានភ្នាក់ងារក្នុងការបង្កាត់ពូជគោដោយសិប្បនិមិត្តជូនដល់ប្រជាពលរដ្ឋដល់មូលដ្ឋានផងដែរ៕

    អត្ថបទទាក់ទង