ខ្មែរប៉ុស្ដិ៍ Close

    កូនឈើចំនួនជាង២,០០០ដើម ត្រូវបានចែកជូនដល់ព្រះ សង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1381
    កូនឈើចំនួនជាង២,០០០ដើម ត្រូវបានចែកជូនដល់ព្រះ សង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបកូនឈើចំនួនជាង២,០០០ដើម ត្រូវបានចែកជូនដល់ព្រះ សង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប

    ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយ បានបន្តដាក់ពាក្យស្នើសុំកូនឈើដើម្បីយកទៅដាំនៅតាមដីចម្ការ និងដីភូមិ ទៅតាមតម្រូវការជាក់ស្ដែង។ ក្នុងសប្ដាហ៍នេះ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើសរុបចំនួន២,០៦០ដើម ជូនព្រះសង្ឃ និងប្រជាពលរដ្ឋដែលរស់នៅបណ្ដាភូមិស្រុកនានាជុំវិញខេត្តសៀមរាប។

    ព្រះសង្ឃ និងប្រជាពលរដ្ឋដែលទទួលបានដើមឈើពីអាជ្ញាធរជាតិអប្សរា ក្នុងនោះរួមមាន៖

    • ទី១. ផ្តល់កូនឈើជូនលោក ម៉ោល អ៊ី នាយកសាលា បឋមសិក្សាអំពិលពាម ចំនួន២០០ដើម ដើម្បីយកទៅដាំជុំវិញបរិវេណសាលារៀន ស្ថិតនៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរចំនួន៥០ដើម ធ្នង់ចំនួន៥០ដើម គ្រញូងចំនួន៥០ដើម និងរំដួលចំនួន៥០ដើម។
    • ទី២. ផ្តល់កូនឈើជូនលោក ប្រាក់ សុដេត តំណាងរដ្ឋបាលឃុំល្វា ចំនួន៨០០ដើម ដើម្បីយកទៅដាំនៅជុំវិញស្រះសហគមន៍ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គ្រញូងចំនួន២០០ដើម បេងចំនួន១០០ដើម ធ្នង់ចំនួន១០០ដើម ច្រេសចំនួន២០០ដើម និងគគីរចំនួន២០០ដើម។
    • ទី៣. ផ្តល់កូនឈើជូនតំណាងព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប ចំនួន១,០០០ដើម ដើម្បីយកទៅដាំនៅតាមទីវត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ៥០ដើម រំដួល១០០ដើម គ្រញូង២០០ដើម ធ្នង់១០០ដើម ច្រេសចំនួន៥០ដើម ឈើទាល២០០ដើម គគីរចំនួន២០០ដើម និងកកោះ១០០ដើម។
    • ទី៤. ផ្តល់កូនឈើជូនតំណាងព្រះតេជគុណ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ចំនួន៦០ ដើម ដើម្បីយកទៅដាំនៅក្នុងទីធ្លាវត្តមាន គ្រញូង ១០ ដើម ធ្នង់២០ដើម បេង១០ដើម និងច្រេស២០ដើម៕

    អត្ថបទទាក់ទង