ខ្មែរប៉ុស្ដិ៍ Close

    ពស់មួយក្បាលពីរក្នុងជំរុំព្រះអាទិត្យស្លាប់បាត់ហើយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1860
    ពស់មួយក្បាលពីរក្នុងជំរុំព្រះអាទិត្យស្លាប់បាត់ហើយពស់មួយក្បាលពីរក្នុងជំរុំព្រះអាទិត្យស្លាប់បាត់ហើយ

    ការពិតវានៅតែជាការពិត បក្សធំព្រះអាទិត្យបានរលាយសូន្យបាត់ទៅហើយ និងមិនអាចរស់ឡើងវិញជារៀងរហូត។ ការដួលរលំនេះមិនអាចបន្ទោសអ្នកណាបានទេ វាជាវាសនាចារក្រយ៉ៅទុកមករួចជាស្រេច។ អ្នកមិនអស់ចិត្តខ្លះបន្ទោសទេវតាថាបាន បញ្ចេញឬទ្ធិផ្តួលបក្សព្រះអាទិត្យ ប៉ុន្តែមានមូលដ្ឋានបី ដែលបក្សព្រះអាទិត្យគង់តែដួលរលំ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ។ បក្សធំព្រះអាទិត្យនៅគ្រានោះ ហាក់បីដូចជាពស់ក្បាលពីរអញ្ជឹង។

    ទី១. ក្បាលទាំងពីរ គិតមិនដូចគ្នា អ្នកណាក៏មើលដឹងសម្ពន្ធ័ភាពក្លែងក្លាយរវាងមេបក្សទាំងពីរ គឺរង់ចាំតែឱកាសដើម្បីលេបគ្នាប៉ុណ្ណោះ។

    ទី២. ខ្លួនពស់តែមួយ តែស្រការច្រើនពណ៌ បង្កើតបានជាបក្សតូចៗនៅក្នុងបក្សធំ បង្កើតជម្លោះគ្នា មើលបំណាំគ្នា ច្រណែនគ្នា បែងចែកខាងអញខាងគេ មិនឯកភាពផ្ទៃក្នុងឡើយ។

    ទី៣. កន្ទុយពស់ដែលជាអ្នកគាំទ្រស្ទើតែទាំងអស់ មិនបានដើរតាមពស់ក្បាលពីរនេះដោយការយល់និងការស្រលាញ់បក្សទេ ប៉ុន្តែគ្រាន់តែគ្មានជម្រើសណាផ្សេងដែលល្អជាងហ្នឹងនៅពេលនោះ។ នៅពេលបក្សកាន់អំណាច ធ្វើបានកាន់តែប្រសើរ កម្លាំងគាំទ្ររបស់បក្សប្រឆាំង ក៏ថមថយដោយឯកឯងទៅតាមនោះដែរ។ ណ្ហើយចុះ ឱ្យវាអន្តរធានទៅចុះ!

    ប្រភព៖ Politico360

    អត្ថបទទាក់ទង