ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាមានអ្នកទេសចរដើរលេងកំសាន្តទូទាំងប្រទេសចំនួនជាង ១៩ម៉ឺននាក់ ក្នុងខែឧសភា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1435
    កម្ពុជាមានអ្នកទេសចរដើរលេងកំសាន្តទូទាំងប្រទេសចំនួនជាង ១៩ម៉ឺននាក់ ក្នុងខែឧសភាកម្ពុជាមានអ្នកទេសចរដើរលេងកំសាន្តទូទាំងប្រទេសចំនួនជាង ១៩ម៉ឺននាក់ ក្នុងខែឧសភា

    លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថា ក្នុងខែឧសភានេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤.០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិជិត២០ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង២ពាន់នាក់។

    លោក រដ្ឋមន្រ្តី បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះរួមមាន៖

    • ខេត្តកំពតជិត ៤ម៉ឺននាក់
    • ខេត្តបាត់ដំបងជាង ២ ម៉ឺន៦ពាន់នាក់
    • ខេត្តកែបជាង ២ម៉ឺន៣ពាន់នាក់
    • ខេត្តសៀមរាបជិត ២ម៉ឺននាក់
    • ខេត្តកំពង់ស្ពឺជាង ១ម៉ឺន៦ពាន់នាក់
    • និងខេត្តព្រះសីហនុជាង១ម៉ឺន២ ពាន់នាក់

    លោកបានមានប្រសាសន៍ថា ចំនួននេះមានការកើនឡើងប្រមាណ៦៩៦.៣៣% បើធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី ៧ – ២៥ ។

    សូមបញ្ជាក់ថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕

    អត្ថបទទាក់ទង