ខ្មែរប៉ុស្ដិ៍ Close

បារាំងសន្យាផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាពី ១០០ ទៅ១២០ លានអឺរ៉ូក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់លើច្រើនវិស័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 634
បារាំងសន្យាផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាពី ១០០ ទៅ១២០ លានអឺរ៉ូក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់លើច្រើនវិស័យ បារាំងសន្យាផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាពី ១០០ ទៅ១២០ លានអឺរ៉ូក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់លើច្រើនវិស័យ

រដ្ឋាភិបាលបារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ពី ១០០ ទៅ១២០លាន អឺរ៉ូ ក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់លើច្រើនវិស័យ ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ ដើម្បីលើកកម្ពស់វិស័យសំខាន់ៗនៅកម្ពជាក្រោយវិបត្ដិកូវីដ១៩។

រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឱ្យដឹងថា កិច្ចសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជានេះចាប់អនុវត្ត ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៦ ផ្តោតលើគម្រោងទឹកស្អាត ការ សិក្សា និងការពង្រឹង សមត្ថភាព ការស្តារ ហេដ្ឋារចនាសម្ព័ន្ធ ជនបទ គម្រោង អភិវឌ្ឍវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ។

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឱ្យដឹងថាទន្ទឹមនឹងនេះ បារាំងនឹងបន្តផ្តល់ និងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់អភិវឌ្ឍន៍នៅកម្ពុជា ដោយប្រឹងប្រមូលហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងពីប្រភពផ្សេងៗទៀតជួយកម្ពុជាឱ្យស្របទៅតាមបរិការណ៍ពេលបច្ចុប្បន្ន។

ក្រៅពីផ្តល់ជំនួញហិរញ្ញប្បទាន ប្រទេសបារាំងក៏បានសម្រេចផ្តល់ថវិកាចំនួន ៣០០ពាន់អឺរ៉ូជួយកម្ពុជា រៀបចំផែនការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពដល់ឆ្នាំ២០៥០។

ហិរញ្ញប្បទានទាំងនេះ បានរួមចំណែកក្នុងការអភិវឌ្ឍន៍ និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនដែលស្របតាមកម្មវិធី និងគោលយោ បាយសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា រដ្ឋាភិបាល បារាំង តាមរយៈ ទីភ្នាក់ងារ អភិវឌ្ឍន៍ បារាំង (AFD) បានផ្តល់ ហិរញ្ញប្បទាន ប្រមាណជាង ២០០លាន អឺរ៉ូដល់ កម្ពុជា ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១នេះ៕

អត្ថបទទាក់ទង