ខ្មែរប៉ុស្ដិ៍ Close

នៃក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នល្បិចបោកប្រាស់ ឆ្លើយសំណួរ និងចែក ចាយបន្ត Link តាម Facebook Messenger និង WhatsApp ដើម្បីឈ្នះរង្វាន់២០ម៉ឺនរៀល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ បច្ចេកវិទ្យា 1309
នៃក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នល្បិចបោកប្រាស់ ឆ្លើយសំណួរ និងចែក ចាយបន្ត Link តាម Facebook Messenger និង WhatsApp ដើម្បីឈ្នះរង្វាន់២០ម៉ឺនរៀល នៃក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នល្បិចបោកប្រាស់ ឆ្លើយសំណួរ និងចែក ចាយបន្ត Link តាម Facebook Messenger និង WhatsApp ដើម្បីឈ្នះរង្វាន់២០ម៉ឺនរៀល

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហោះសារអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុង ប្រយ័ត្នចំពោះល្បិចបោកប្រាស់ របស់ជនខិលខូច ដែលបង្កើតកម្មវិធីមួយឈ្មោះថា «និធិសុខុមាល ភាពកូកា-កូឡា» ដោយបង្កើតឲ្យមានការឆ្លើយ សំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ ទៅកាន់មិត្តភក្តិ ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ ២០ម៉ឺនរៀល។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារបច្ចេកទេសខ្លួន បានសង្កេតឃើញនូវសារចែករំលែក បន្តក្នុង កម្មវិធីបណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធី ឈ្នះរង្វាន់ប្រាក់ ២០០០០០រៀល ពីក្រុមហ៊ុន កូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។

ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តា ជ្រាបថា កម្មវិធីខាងលើ គឺជាល្បិចបោកប្រាស់ របស់ជនខិលខូច ក្នុងគោលបំណងខាងក្រោម៖

  • ធ្វើការអូសទាញជនរងគ្រោះចូល ទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ
  • ធ្វើការបញ្ឆោតជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់
  • ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅ កាន់មិត្តភក្តិ ដោយផ្តល់សិទ្ធិគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសារ របស់ជនរងគ្រោះ តួយ៉ាង កម្មវិធី Facebook Messenger ឬកម្មវិធី WhatsApp និងធ្វើការចែករំលែកតំណភ្ជាប់ខាង លើ ដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិទាំងអស់ របស់ជនរងគ្រោះ (Contact List)។

លើសពីចំណុចដែលបានរៀបរាប់នេះ ជនខិលខូច ក៏អាចប្រើប្រាស់យុទ្ធនាការនេះ ក្នុងគោលបំណង ផ្សេងៗ ដូចជា ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោក លួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ) និងប្រើប្រាស់ គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។

ជាមួយគ្នានេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួង មហាផ្ទៃ បានអំពាវនាវ សូមបងប្អូនមេត្តា បញ្ឈប់ ការចែករំលែក ការចុចលើតំណភ្ជាប់ ជៀសវាង នូវបញ្ហា៕

អត្ថបទទាក់ទង