ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៦០៥នាក់ និងអ្នកស្លាប់ចំនួន​ ៩នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1284
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៦០៥នាក់ និងអ្នកស្លាប់ចំនួន​ ៩នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៦០៥នាក់ និងអ្នកស្លាប់ចំនួន​ ៩នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៦០៥នាក់ និងអ្នកស្លាប់ចំនួន​ ៩នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៤៤នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៧ ៩៥៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣១ ២២២នាក់ និងស្លាប់សរុបចំនួន ៣២០នាក់៕

អត្ថបទទាក់ទង