ខ្មែរប៉ុស្ដិ៍ Close

    វ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញ បានដឹកមកដល់ហើយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1291
    វ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញ បានដឹកមកដល់ហើយវ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញ បានដឹកមកដល់ហើយ

    វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៉ីណូហ្វាម របស់ចិនចំនួន១លានដូសទៀត បានត្រូវដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង២រសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។ ចំនួនវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀតនេះ ក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយការពារសុខភាព ប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ-១៩។

    រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

    គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

    វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ-១៩៕

    អត្ថបទទាក់ទង