ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរខេត្តកំពតជំរុញឱ្យមានការបង្កើនការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងកម្រិតខ្ពស់

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1521
    អាជ្ញាធរខេត្តកំពតជំរុញឱ្យមានការបង្កើនការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងកម្រិតខ្ពស់អាជ្ញាធរខេត្តកំពតជំរុញឱ្យមានការបង្កើនការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងកម្រិតខ្ពស់

    ភ្នំពេញ៖ អាជ្ញាធរខេត្តកំពតបានណែនាំដល់ភ្ញៀវទេសចរ និងម្ចាស់អាហារដ្ឋានទាំងអស់ចូលរួមអនុវត្តន៍វិធានការទប់ ស្កាត់ជំងឺកូវីដ.១៩ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទាំង អស់គ្នាក្នុងការកាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ-១៩។

    លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត កំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ខណៈដែលមានភ្ញៀវទេសចរ បានមកលេងកំសាន្តនៅក្នុងខេត្ត កំពតជាបន្តបន្ទាប់ អាជ្ញាធរខេត្ត បានណែនាំដល់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់អាហារ ដ្ឋានទាំងអស់ ឱ្យចូលរួមអនុវត្តន៍នូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

    លោកបានបន្តថា ចំពោះគោលដៅទេសចរណ៍នីមួយៗ ម្ចាស់អាហារដ្ឋានទាំងអស់ គឺត្រូវពង្រឹងនូវសេវាកម្ម បម្រើ សេវាម្ហូបអាហារ នៅក្នុងសហគមន៍ ការរៀបចំផ្ទះស្នាក់ នៅ ឬ ខ្ចុស នៅតាមសហគមន៍ ព្រមទាំងធានានូវសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរដែលទៅលេងកំសាន្ត ហើយម្ចាស់សេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តគោរពតាមវិធានសុវត្ថិភាពទេសចរណ៍ ឱ្យបានម៉ឺងម៉ាត់ ដូចជា ពាក់ម៉ាស វាស់កម្តៅ រក្សាគម្លាត មានសម្ភារលាងដៃគ្រប់គ្រាន់ ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវទេចរ ។

    ទី១អាជ្ញាធររបស់យើងគ្រប់ថ្នាក់មានមន្ទីរជំនាញទេសចរណ៍ មន្ទីរសុខាភិបាល និងមន្ទីរពាក់ព័ន្ធអាជ្ញាធរក្រុង ស្រុក ក៏ដូចជាឃុំសង្កាត់អ៊ីចឹង ដែលយើងបានធ្វើការងារជាមួយគ្នានេះ ចុះទៅអប់រំណែនាំប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ ជំរុញឱ្យគាត់ចូលរួម ហើយនិងភ្ញៀវ ហើយទី២អ្នកផ្ដល់សេវាតែម្តង គាត់ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរយើងហើយទី ៣គឺការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់ត្រូវចូលរួមសហការតាមបញ្ញត្តិ ដែលវិធានការយើងដាក់ចេញឱ្យគាត់ចូលរួម ឧទាហរណ៍ថាគាត់នៅតាមគោលដៅទេសចរណ៍នីមួយៗ យើងមានកន្លែងពិនិត្យអាសយដ្ឋានរបស់គាត់ ដែលគាត់អញ្ជើញមកពីខាងណា ឱ្យគាត់ស្គេន QR Code ការវាស់កម្តៅគាត់ ហើយនិងមានបាញ់អាល់កុល ហើយឱ្យគាត់ពាក់ម៉ាស ទើបឱ្យគាត់ចូលទៅក្នុងគោលដៅទេសចរណ៍របស់យើង នេះគឺជាការណែនាំរបស់យើង អ៊ីចឹងបានថាទាមទារការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកលក់ដូរ។

    សូមបញ្ជាក់ថា ខេត្តកំពត មានតំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើនហើយតំបន់ដែលភ្ញៀវចូលចិត្តទៅ លេងកម្សាន្តមានដូចជា៖ រមណីយដ្ឋានភ្នំបូកគោ , ទឹកឈូ , កំពង់ត្រាច់ , ភ្នំឈ្ងោក , ដូងទេរ , ព្រែកត្នោត , ព្រែកកំពត , ឧទ្យានដងព្រែក , ទឹកធ្លាក់តាដា , ទំនប់ម្លិច , សហគមន៍ត្រពាំងសង្កែ , កសិទេសចរណ៍, ចម្ការម្រេច និងកន្លែងជាច្រើនទៀត៕

    អត្ថបទទាក់ទង