ខ្មែរប៉ុស្ដិ៍ Close

    លោក ថោង​ ខុន គាំទ្រ បើ​មាន​មហាសន្និបាត​អូឡាំពិក​អាស៊ី​លើក​ទី​៣​នៅ​កម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 1681
    លោក ថោង​ ខុន គាំទ្រ បើ​មាន​មហាសន្និបាត​អូឡាំពិក​អាស៊ី​លើក​ទី​៣​នៅ​កម្ពុជាលោក ថោង​ ខុន គាំទ្រ បើ​មាន​មហាសន្និបាត​អូឡាំពិក​អាស៊ី​លើក​ទី​៣​នៅ​កម្ពុជា

    ​​​ឯក​ឧត្ដម ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​អះអាង​ថា កម្ពុជា​ នឹង​ទទួល​​យក​ការ​ស្មើ​សុំ​ ​ក្នុង​ការ​​រៀប​ចំ​​ធ្វើ​មហា​សន្និបាត​​អូឡាំពិក​អាស៊ី​​លើក​ទី​៣ នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៣។

    (ឯក​ឧត្ដម ថោង ខុន)

    ​ឯក​ឧត្ដម​រូប​នេះ​បាន​ឲ្យ​ដឹង​ ក្នុង​ឱកាស​ធ្វើ​មហា​សន្និបាត​​អូឡាំពិក​អាស៊ី​លើក​ទី​២ កាល​ពី​ថ្ងៃ​ម្សិល​មិញ​​នេះ​​នៅ​ទី​ក្រុង​ភ្នំពេញ​ថា ព្រឹត្តិការណ៍​មហា​សន្និបាត​នេះ​រៀប​ចំ​ឡើង ៥ ឆ្នាំ​ម្ដង ហើយ​កម្ពុជា​​ពិត​ជា​មាន​ក្ដី​រីក​រាយ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ ឲ្យ​​មាន​ការ​ធ្វើ​ម្ចាស់ផ្ទះ​។ លោក​ថា ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​មក​កាន់​កម្ពុជា នោះ​ប្រទេស​មួយ​នេះ នឹង​ទទួល​យក​ការ​ស្នើ​សុំ​នេះ​ដោយ​ដៃ​ពីរ។

    ឯក​ឧត្ដម​ប្រធាន​គណៈកម្មាធិការ​ជាតិ​រូប​នេះ​បន្ថែម​ថា ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បរទេស​ចូល​ចិត្ត​ឲ្យ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​​ផ្សេង​ ​ដោយ​សារ​ការ​រៀប​ចំ​គឺ​​​​យក​ចិត្ត​ទុក​ដាក់​​អស់​ពី​​ចិត្ត​ពី​ថ្លើម។ ចំពោះ​ ៥ ឆ្នាំ​ក្រោយ​នោះ​​ ពោល​គឺ​ជា​ឆ្នាំ​សំខាន់​របស់​កម្ពុជា​ ដោយ​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ហេតុ​នេះ​បើ​បាន​រៀប​ចំ​ធ្វើ​មហា​សន្និបាត​នេះ​មែន​គឺ​ជា​រឿង​ល្អ​មួយ​ផង​ដែរ។

    ការ​ធ្វើ​ម្ចាស់​ផ្ទះ​កិច្ច​​ប្រជុំ​មហា​សន្និបាត​​​អាស៊ី​​ កម្ពុជា​ធ្លាប់​ទទួល​ធ្វើ​ម្ដង​រួច​មក​ហើយ ដោយ​កាល​លើក​​ទី​១ គឺ​ធ្វើ​ឡើង​នៅ​​ក្រុង​សៀមរាប។ ដោយ​ឡែក​​លើក​ទី​២ នេះ​គឺ​ធ្វើ​ឡើង​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ម្សិល​​មិញ​នេះ ​​ដោយ​មាន ២៥ ប្រទេស​ក្នុង​តំបន់​អាស៊ី​ចូល​រួម​៕


    ប្រភព៖ Sabay

    អត្ថបទទាក់ទង