ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ(ទ្រូងកណ្តាល) ចាប់ពីស្តុបសុខារហូតដល់ព្រលានយន្តហោះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1202
    អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ(ទ្រូងកណ្តាល) ចាប់ពីស្តុបសុខារហូតដល់ព្រលានយន្តហោះអភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ(ទ្រូងកណ្តាល) ចាប់ពីស្តុបសុខារហូតដល់ព្រលានយន្តហោះ

    កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ (ទ្រូងកណ្តាល) ចាប់ពីស្តុបសុខារហូតដល់ព្រលានយន្តហោះ ដែលជាគម្រោងរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបែងចែកជាង ៦គន្លង (៣ទៅ ៣មក) និងមានផ្លូវថ្មេីរជេីង ផ្លូវកង់ផងដែរ។

    សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ពីស្ដុបសុខាដល់វង្វង់មូលជ័វរ្ម័នទី៧ មានប្រវែង ៥៨០០ម៉ែត្រ ទទឹងតួផ្លូវ ២១ម៉ែត្រ ជាគម្រោងអនុវត្ដន៍ដោយក្រសួង និងពីរង្វង់មូលជ័យវរ្ម័នទី៧ ដល់ព្រលានយន្ដហោះ មានប្រវែងប្រមាន ១៨០០ម៉ែត្រ ដែលអនុវត្តគម្រោងដោយអាកាសចរណ៍សុីវិល ហើយការដ្ឋានផ្លូវមួយខ្សែនេះនឹងបញ្ចប់នៅខែវិឆ្ឆិកា ២០២១ ឆាប់ៗខាងមុខ បើមិនមានការរាំងស្ទះក្នុងករណីណាមួយ។ ម្យ៉ាងទៀតផ្លូវមួយខ្សែ គឺជាផ្លូវមួយដ៏មានសារៈសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានអញ្ជើញមកទស្សនាខេត្តសៀមរាប ហើយផ្លូវនេះក៏ជួរំដោះការកកស្ទះក្នុងពេលពិធីបុណ្យផ្សេងៗទៀតផងដែរ។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏សូមការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនផងដែរ នូវបញ្ហារំខាន និងការកកស្ទះចរាចរណ៍ដែលជួបក្នុងអំឡុងពេលសាងសង់ផ្លូវនេះ៕