ខ្មែរប៉ុស្ដិ៍ Close

    អង្គសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក ដោយសំឡេងគាំទ្រ៨២សំឡេង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1421
    អង្គសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក ដោយសំឡេងគាំទ្រ៨២សំឡេងអង្គសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក ដោយសំឡេងគាំទ្រ៨២សំឡេង

    អង្គសភាចំនួន៨២រូប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ក្រោយពីបានលាឈប់។

    ក្រោយពីការបោះឆោ្នតផ្តល់សេចក្តីទុកចិត្ត និងអភ័យឯកសិទ្ធិពីសមាជិក សមាជិការដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា ឯកឧត្តម ប្រាជ្ញ ចន្ទ ទទួលនាទីនិងភារកិច្ចជាប្រធានគ.ជ.ប ចាប់ពីពេលនេះទៅ។

    លោក ប្រាជ្ញ ចន្ទ គឺជាសមាជិករដ្ឋសភាមណ្ឌលត្បូងឃ្មុំ និងមានតួនាទីជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងនៃរដ្ឋសភា ។ ឯកឧត្តម បានលាឈប់ពីសមាជិករដ្ឋសភា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឱ្យទៅទទួលតួនាទី ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាឈប់ ដោយសារលោកមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយ ក្នុងចំណោមបេក្ខភាព២រូប ដែលត្រូវបានរដ្ឋសភាជ្រើសរើស និងបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធ ឱ្យជ្រើសរើសយកតែ១រូប ដើម្បីឱ្យរដ្ឋសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត៕