ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨៨៣នាក់ អ្នកជាសះស្បើយចំនួន ៦០៧នាក់ និងអ្នកស្លាប់ចំនួន​ ១៦នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 935
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨៨៣នាក់ អ្នកជាសះស្បើយចំនួន ៦០៧នាក់ និងអ្នកស្លាប់ចំនួន​ ១៦នាក់ កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨៨៣នាក់ អ្នកជាសះស្បើយចំនួន ៦០៧នាក់ និងអ្នកស្លាប់ចំនួន​ ១៦នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៨៣នាក់ អ្នកជាសះស្បើយចំនួន ៦០៧នាក់ និងអ្នកស្លាប់ចំនួន​ ១៦នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៣៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៨ ៥៣២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤២ ៧៦៤នាក់ និងស្លាប់សរុបចំនួន ៥៥៦នាក់៕

អត្ថបទទាក់ទង