ខ្មែរប៉ុស្ដិ៍ Close

    ខេត្តពោធិ៍សាត់ជូនដំណឹងពីការចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី១ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ស្អែកនេះដល់ថ្ងៃទី ៣ ខែកក្កដា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1200
    ខេត្តពោធិ៍សាត់ជូនដំណឹងពីការចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី១ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ស្អែកនេះដល់ថ្ងៃទី ៣ ខែកក្កដាខេត្តពោធិ៍សាត់ជូនដំណឹងពីការចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី១ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ស្អែកនេះដល់ថ្ងៃទី ៣ ខែកក្កដា

    នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តពោធិ៍សាត់បានចេញនូវសេចក្ដីជូនដំណឹងមួយស្ដីពីការចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី១ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ស្អែកនេះដល់ថ្ងៃទី ៣ ខែកក្កដា នៅតាមទីតាំងមួយចំនួនដូចជា៖

    1. សាលាខេត្តពោធិ៍សាត់
    2. ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស
    3. វិទ្យាល័យពោធិ៍សាត់

    ជាមួយគ្នានេះ ការចាក់វ៉ាក់សាំងនឹងប្រព្រឹត្តទៅ៖

    • ពេលព្រឹក ចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ១១:៣០
    • ពេលរសៀលចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៦:០០

    សូមអាននូវសេចក្ដីជូនដំណឹងទាំងស្រុងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ដូចខាងក្រោម៖

    អត្ថបទទាក់ទង