ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរា កំពុងស្ដារប្រព័ន្ធប្រឡាយបុរាណ២ខ្សែ ប្រវែងជាង៣ពាន់ម៉ែត្រ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1574
    អាជ្ញាធរជាតិអប្សរា កំពុងស្ដារប្រព័ន្ធប្រឡាយបុរាណ២ខ្សែ ប្រវែងជាង៣ពាន់ម៉ែត្រអាជ្ញាធរជាតិអប្សរា កំពុងស្ដារប្រព័ន្ធប្រឡាយបុរាណ២ខ្សែ ប្រវែងជាង៣ពាន់ម៉ែត្រ

    ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទឹក ក៏ដូចជាការបញ្ជៀសទឹកជំនន់នៅក្នុងតំបន់អង្គរ និងក្រុងសៀមរាប ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើការស្តារឡើងវិញនូវប្រព័ន្ធប្រឡាយបុរាណចំនួន២ខ្សែ ដែលមានប្រវែងសរុប ៣,៣០០ម៉ែត្រ។

    ប្រព័ន្ធប្រឡាយដែលបាននិងកំពុងស្ដាររួមមាន ខ្សែទី១មានប្រវែង២០០០ម៉ែត្រ ស្ថិតនៅផ្នែកខាងលិចស្ទឹងសៀមរាប ដែលមានទីតាំងចាប់ភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ រហូតដល់ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ខ្សែទី២ ផ្នែកខាងកើតស្ទឹងសៀមរាប មានប្រវែង១៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

    ប្រឡាយទាំង២ខ្សែនេះ ជាផ្នែកមួយយ៉ាងសំខាន់នៃប្រឡាយរំដោះទឹកជំនន់ពីស្ទឹងសៀមរាប ទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងរលួស ហើយក៏ជាប្រឡាយនាំទឹកដ៏សំខាន់ ចូលទៅក្នុងកសិន្ធុប្រាសាទអង្គរធំ អង្គរវត្ត បារាយណ៍ខាងជើង បារាយណ៍ខាងលិច និងអាងស្តុកទឹកនានាក្នុងតំបន់អង្គរ អាងស្កុកទឹកភ្នំបូកផងដែរ។

    លើសពីនេះទៅទៀត ការងារស្តាប្រឡាយខាងលើនេះ ក៏ផ្តល់ជាប្រយោជន៍ក្នុងការរក្សាទឹកសម្រាប់ការអភិរក្សប្រាសាទ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពផងដែរ៕

    អត្ថបទទាក់ទង