ខ្មែរប៉ុស្ដិ៍ Close

ប្រតិបត្តិករចំនួន ៣ នឹងចាប់ផ្ដើមសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងនៅរាជធានីភ្នំពេញពីថ្ងៃទី ១ ខែកក្កដានេះតទៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1731
ប្រតិបត្តិករចំនួន ៣ នឹងចាប់ផ្ដើមសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងនៅរាជធានីភ្នំពេញពីថ្ងៃទី ១ ខែកក្កដានេះតទៅប្រតិបត្តិករចំនួន ៣ នឹងចាប់ផ្ដើមសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងនៅរាជធានីភ្នំពេញពីថ្ងៃទី ១ ខែកក្កដានេះតទៅ

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងស្ដីពី «ការចាប់ផ្ដើមអនុវត្តការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយប្រតិបត្តិករថ្មី» ចំនួន ៣ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ នៅតាមតំបន់ចំនួន ៣ ក្នុងខណ្ឌចំនួន ១៤ ដោយឡែកពីគ្នាដូចខាងក្រោម៖

  1. ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹងត្រូវផ្ដល់សេវាក្នុងតំបន់ទី១ ដែលមាន ៥ ខណ្ឌគឺ ៖ ទួលគោក, ឬស្សីកែវ, សែនសុខ, ជ្រោយចង្វារ និងព្រែកព្នៅ
  2. ក្រុមហ៊ុន Mizuda Group Co, Ltd នឹងត្រូវផ្ដល់សេវាក្នុងតំបន់ទី២ ដែលមាន ៥ ខណ្ឌគឺ ៖ ដូនពេញ, ៧មករា, ដង្កោ, បឹងកេងកង, មានជ័យ និងច្បារអំពៅ
  3. ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) នឹងត្រូវផ្ដល់សេវាក្នុងតំបន់ទី៣ ដែលមាន ៤ ខណ្ឌគឺ ៖ ចំការមន, បឹងកេងកង, មានជ័យ និងច្បារអំពៅ។

រដ្ឋបាលរាជធានីភ្នំពេញក៏បានគូសបញ្ជាក់ថា ក្នុងដំណាក់ករអន្តរកាល នៃការផ្ទេរ ការផ្ដល់សេវាប្រមូល និងការដឹកជញ្ជូនសំរាម សំណល់រឹង ពីប្រតិបត្តិករចាស់ទៅប្រតិបត្តិករថ្មី គឺអាចនឹងមានភាពរអាក់រអួលខ្លះៗនៃការផ្ដល់សេវា ជាពិសេសនៅតំបន់ដែលទទួលខុសត្រូវដោយប្រតិបត្តិករថ្មី។

សូមអាននូវសេចក្ដីជូនដំណឹងទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដូចខាងក្រោម៖

អត្ថបទទាក់ទង