ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាបន្តរកវ៉ាក់សាំងចាក់ឱ្យប្រជាជន ១០លាននាក់ និងគិតគូររកវ៉ាក់សាំងសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំបន្ថែមទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1057
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាបន្តរកវ៉ាក់សាំងចាក់ឱ្យប្រជាជន ១០លាននាក់ និងគិតគូររកវ៉ាក់សាំងសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំបន្ថែមទៀតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាបន្តរកវ៉ាក់សាំងចាក់ឱ្យប្រជាជន ១០លាននាក់ និងគិតគូររកវ៉ាក់សាំងសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំបន្ថែមទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាបន្តខិតខំរកវ៉ាក់សាំងចាក់ឱ្យប្រជាជនចំនួន ១០លាននាក់ និងគិតគូររកវ៉ាក់សាំងសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំបន្ថែមទៀត សំដៅបង្កើតឱ្យបាននូវភាពស៊ាំសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តទី៦ ស្តីពីវ៉ាក់សាំង មានវិធានការចំនួន ៣ចំណុចរួមមាន៖ ទី១- ការស្វះស្វែងរកឱ្យបានគ្រប់នូវវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនចំនួន១០លាននាក់ និងបន្តគិតគូរដល់មនុស្សអាយុក្រោម ១៨ឆ្នាំ ទី២- ការបន្តយកចិនធ្វើជាបង្អែកក្នុងការសម្រេចយុទ្ធសាស្រ្តផ្គត់ផ្គង់វ៉ាក់សាំង និងទី៣- នៅពេលវ៉ាក់សាំងមកដល់ ត្រូវចែកតាមតំបន់អាទិភាព និងត្រូវប្រមូលកម្លាំងចាក់ឱ្យបានឆាប់ជាទីបំផុត៕

អត្ថបទទាក់ទង