ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៩៣៤នាក់ និងអ្នកស្លាប់ចំនួន​ ១៩នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1175
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៩៣៤នាក់ និងអ្នកស្លាប់ចំនួន​ ១៩នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៩៣៤នាក់ និងអ្នកស្លាប់ចំនួន​ ១៩នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៩៣៤នាក់ និងអ្នកស្លាប់ចំនួន​ ១៩នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២៦៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៧ ១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៨ ៩៧៤នាក់ និងស្លាប់សរុបចំនួន ៧៩៨នាក់៕

    អត្ថបទទាក់ទង