ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៣៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៣ នាក់ និងអ្នកស្លាប់ចំនួន​ ២៦នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 961
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៣៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៣ នាក់ និងអ្នកស្លាប់ចំនួន​ ២៦នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៣៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៣ នាក់ និងអ្នកស្លាប់ចំនួន​ ២៦នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៣៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៣នាក់ និងអ្នកស្លាប់ចំនួន​ ២៦នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២០០នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៩ ៩៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥១ ៦៦០នាក់ និងស្លាប់សរុបចំនួន ៨៨១នាក់៕

    អត្ថបទទាក់ទង