ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៨១៥ នាក់ និងអ្នកស្លាប់ចំនួន​ ២១នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1594
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៨១៥ នាក់ និងអ្នកស្លាប់ចំនួន​ ២១នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៨១៥ នាក់ និងអ្នកស្លាប់ចំនួន​ ២១នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៨១៥នាក់ និងអ្នកស្លាប់ចំនួន​ ២១នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២៥៩នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦០ ៩៥៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥២ ៤៧៥នាក់ និងស្លាប់សរុបចំនួន ៩០២នាក់៕

    អត្ថបទទាក់ទង