ខ្មែរប៉ុស្ដិ៍ Close

    គម្រោង «សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្ម ប្រកបដោយនិរន្តរភាព» បាននិងកំពុងអនុវត្តនៅក្នុងប្រទេសចំនួន៤

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2002
    គម្រោង «សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្ម ប្រកបដោយនិរន្តរភាព» បាននិងកំពុងអនុវត្តនៅក្នុងប្រទេសចំនួន៤គម្រោង «សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្ម ប្រកបដោយនិរន្តរភាព» បាននិងកំពុងអនុវត្តនៅក្នុងប្រទេសចំនួន៤

    លោក រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា គម្រោង «សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្ម ប្រកបដោយនិរន្តរភាព» Appropriate Scale Mechanization Consortium for Sustainable Intensification (ASMC) បាននិងកំពុងអនុវត្ត នៅក្នុងប្រទេសចំនួន៤ រួមមានៈ កម្ពុជា បង់ក្លាដែស បួគីណាហ្វាសូ និងសេនេហ្គាល ដើម្បីសម្របសម្រួលការផ្ទេរបច្ចេកវិទ្យាពីការធ្វើកសិកម្មតាមទម្លាប់ ទៅជាការធ្វើកសិកម្មតាមគោលការណ៍កសិកម្ម ។

    យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា គម្រោង ASMC បានទទួលការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ប្រពលវប្បកម្មនិរន្តរភាព នៃសាកលវិទ្យាល័យរដ្ឋកាន់សាស (Kansas State University) ដែលនៅកម្ពុជាគម្រោងនេះ បានទទួលថវិកាសរុបចំនួនជាង៩០ម៉ឺនដុល្លារ ដោយចែកចេញជាពីរជំហាន ៖ ជំហានទី១: មានទឹកប្រាក់ជាង ៦០ម៉ឺនដុល្លារ មានរយៈពេល០៤ឆ្នាំ (២០១៦-២០១៩) ដៃគូអនុវត្តគម្រោងរួមមាន ៖ RUA នាយកដ្ឋានវិស្វកម្មកសិកម្ម នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម វិទ្យាស្ថានបារាំង (CIRAD) និងសាកលវិទ្យាល័យជាតិបាត់ដំបង។ ជំហានទី២ : មានទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ មានរយៈពេល០៣ឆ្នាំ (២០២០-២០២៣) ដៃគូអនុវត្តគម្រោងរួមមាន៖ RUA នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងអង្គការស្វីសខន់ថាក់ ។

    លោកបានបន្តថា ជំហានទី២សម្រាប់កម្ពុជា គឺអភិរក្សលើផ្ទៃដីសរុបចំនួន២ ៥០០ហត ក្នុងនោះមានកម្មវត្ថុសំខាន់ៗចំនួន០៣ រួមមាន ៖

    ១- កសាងសមត្ថភាពបុគ្គលិកផ្សព្វផ្សាយ អ្នកសម្របសម្រួល អ្នកបច្ចេកទេសគ្រឿងយន្តកសិកម្មអភិរក្ស។

    ២- បង្កើតទំនាក់ទំនងជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងគ្រឿងយន្តកសិកម្ម និងគ្រាប់ពូជដំណាំគម្របដី។

    ៣- បង្កើតបរិយាកាសអំណោយផលជំរុញឲ្យសហគ្រិន កសិករ សេវាករ ផ្លាស់ប្តូរការវិនិយោគពីការអនុវត្តបែបប្រពៃណីទៅជាប្រព័ន្ធកសិកម្មអភិរក្ស ។

    លោកបានបន្តទៀតថា ដោយទ្បែកក្នុងជំហានទី១ គម្រោងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដែលជួយលើកកម្ពស់វិស័យកសិកម្មជាតិដូចខាងក្រោម ៖

    • បង្កើតគណៈកម្មការប្រឹក្សាយោបល់លើវិស័យគ្រឿងយន្តកសិកម្ម កសាងផែនការយុទ្ធសាស្ត្រសម្រាប់គ្រឿងយន្តកសិកម្ម (២០១៦-២០២០)
    • សិក្សាអំពីឧបករណ៍កសិកម្មដែលបាននិងកំពុងប្រើប្រាស់ សេវាករក្នុងស្រុក សិក្សាអំពីតម្រូវការឧបករណ៍ និងគ្រឿងយន្តកសិកម្ម និងសេវាករនៅតាមបណ្តាខេត្ត-ក្រុងចំនួន០៧
    • ផលិត និងកែលម្អឧបករណ៍កសិកម្មជាផលិតផលគំរូ ដែលឆ្លើយតប ទៅនឹងលទ្ធផលពីការសិក្សាអំពីតម្រូវការឧបករណ៍ដោយប្រជាកសិករ និងសេវាករខាងលើ
    • ផលិត និងចងក្រងសៀវភៅគំនូរបច្ចេកទេសនៃឧបករណ៍គំរូ ដែលបានផលិត និងកែលម្អសម្រាប់ជាជំនួយដល់សិប្បករ លើការផលិតឧបករណ៍ទាំងនេះ
    • ការស្រាវជ្រាវ និងផ្តល់ទិន្នន័យអំពីគ្រឿងយន្តកសិកម្មនៅកម្ពុជាសម្រាប់បង្កើតជា database របស់គម្រោងជាដើម៕

    អត្ថបទទាក់ទង