ខ្មែរប៉ុស្ដិ៍ Close

យុវជនខ្មែរទទួលបានជោគជ័យលើការផលិតឧបករណ៍ស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ បច្ចេកវិទ្យា 788
យុវជនខ្មែរទទួលបានជោគជ័យលើការផលិតឧបករណ៍ស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទ យុវជនខ្មែរទទួលបានជោគជ័យលើការផលិតឧបករណ៍ស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទ

យុវជនខ្មែរទទួលបានជោគជ័យលើការផលិតឧបករណ៍ស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទ ដែលមានភាព ងាយស្រួលក្នុងការ ស្រោចស្រពដំណាំពីចម្ងាយ ដោយគ្រាន់តែបញ្ជាតាមទូរសព្ទដៃ ដើម្បីកាត់បន្ថយកម្លាំងពលកម្ម។

លោក ញ៉ សុភាព ជាយុវជនខ្មែរមួយរូប បានរៀនសូត្រផ្នែកបច្ចេកវិទ្យា និងជាសហស្ថាបនិកដំឡើងឧបករណ៍កម្មវិធីស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទ (Smart Farm Assistance) បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានសហការ និងសិក្សាស្រាវជ្រាវកែច្នៃឧបករណ៍ស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទដៃនេះ អស់រយៈពេលជាង២ឆ្នាំមកហើយ ដើម្បីសម្រួលដល់ការស្រោចស្រពដំណាំដល់ប្រជាកសិករ តាមរយៈការប្រើប្រាស់កម្មវិធីតាមទូរសព្ទដៃនេះ ។

លោកបន្តថា សម្រាប់ឧបករណ៍ ដែលបានបង្កើតឡើងតាមប្រព័ន្ធទូរសព្ទនេះ មានពីរប្រភេទដូចជា៖

  • ទី១. ការបញ្ជាវ៉ានទឹកតាមទូរសព្ទដៃ
  • ទី២. ការបញ្ជាម៉ូទ័រទឹកតាមទូរសព្ទដៃ និងមានចំណុច ពិសេសមួយទៀតសម្រាប់ការបញ្ជានេះ គឺមិនត្រូវការប្រើប្រាស់អ៊ីនធើណិតទេ ដែលយើងគ្រាន់តែត្រូវការស៊ីម កាត សម្រាប់ប្រើប្រាស់ដែលមានសេវាធម្មតាជាការស្រេច។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជួយគាំទ្រផលិតផលដែលជារបស់ខ្មែរ ដែលកូនខ្មែរយើងធ្វើបាន ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើន បាន នាំចូលនូវផលិតផលកែច្នៃគ្រប់ប្រភេទ ។ លោកបានបញ្ជាក់ថា យើងចង់ឲ្យប្រជាពលរដ្ឋជួយគាំទ្រ នូវស្នាដៃរបស់កូនខ្មែរបង្កើតឡើង លើបច្ចេកវិទ្យាកសិកម្មដែលវាមានសារសំខាន់សម្រាប់ប្រជាកសិករ។

សូមបញ្ជាក់ថា លោកនិងក្រុមការងារបានបង្កើតឧបករណ៏កម្មវិធីស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទដៃតាំងពីឆ្នាំ២០១៩ និងមានសមាជិកចំនួន៦នាក់ ។ សម្រាប់តម្លៃនៃឧបករណ៍នោះ រួមមាន៖

  • ទី១. កម្មវិធីការបញ្ជាវ៉ានទឹកតាមទូរសព្ទដៃ មានតម្លៃ៩០ដុល្លារ
  • និងទី២. កម្មវិធីការបញ្ជាម៉ូទ័រទឹកតាមទូរស័ព្ទដៃ មានតម្លៃ១០០ដុល្លារ៕

អត្ថបទទាក់ទង