ខ្មែរប៉ុស្ដិ៍ Close

    ជប៉ុនប្រកាសផ្ដល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសខ្លួនចំនួន ១លានដូសដល់កម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1393
    ជប៉ុនប្រកាសផ្ដល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសខ្លួនចំនួន ១លានដូសដល់កម្ពុជាជប៉ុនប្រកាសផ្ដល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសខ្លួនចំនួន ១លានដូសដល់កម្ពុជា

    តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្ដល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសខ្លួនចំនួន ១លានដូសដល់កម្ពុជា ហើយដែលនឹងបញ្ជូនមកដល់ នៅពេលដែលការរៀបចំភ័ស្តុភា ដោយយន្តការកូវ៉ាក់ (Covax Facility) ត្រូវបានបញ្ចប់។

    តាមរយៈលិខិតដដែល ស្ថានទូតជប៉ុនក៏បានគូសបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ ជប៉ុនបានផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងកូីដ-១៩ ចំនួនច្រើនជាង ៥០លានដុល្លារហើយ ព្រមទាំងបានផ្ដល់កម្ចីប្រមាណ ២២៧ លានដុល្លារ ក្នុងការប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពី Covid-19។

    សូមអាននូវលិខិតទាំងស្រុងរបស់លោកឯកអគ្គរាជទូតជប៉ុនដូចខាងក្រោម៖

    អត្ថបទទាក់ទង