ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងពាណិជ្ជកម្ម នឹងរៀបចំសិក្ខាសាលាជាសាធារណៈ ស្តីពី ការចុះឈ្មោះលើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃស្អែកនេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1524

    ក្រសួងពាណិជ្ជកម្ម នឹងរៀបចំសិក្ខាសាលាជាសាធារណៈ ស្តីពី “ការចុះ ឈ្មោះលើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្មខេមបូឌាត្រេដ” CAMBODIA TRADE ក្រោមគម្រោង Go4eCAM ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះ វេលាម៉ោង៩:០០ព្រឹក តាមប្រព័ន្ធវីឌីអូ (Zoom) ។

    សិក្ខាសាលានេះ មានគោល បំណងផ្សព្វផ្សាយពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច ត្រូនិក តាមរយៈការប្រើប្រាស់ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបង្កើតឡើងដោយក្រសួងពាណិជ្ជ កម្ម(cambodiatrade.com) ក្រោមគម្រោង GO4e CAM ដើម្បីជំរុញការលក់ផលិតផលក្នុងស្រុក របស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ចូលទៅក្នុងទីផ្សារជាតិនិងអន្តរជាតិ ។

    ប្រភពបានបន្តថា សិក្ខា សាលានេះ នឹងចូលរួមធ្វើបទបង្ហាញដោយថ្នាក់ដឹកនាំ និងក្រុមការងារគម្រោង Go4eCAM និងបើកជាឱកាសជូនដល់សហគ្រាសធុនតូចនិងមធ្យម សួរសំណួរនិងផ្លាស់ប្តូរយោបល់ ទាក់ទងនឹងផ្សារខេមបូឌាត្រេដ (Cambodia Trade) ៕

    អត្ថបទទាក់ទង